ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យមាឃបូជានៅ វត្តនាគវ័ន មានពិធី រាប់បាត្រជាមួយនឹងព្រះសង្ឃចំនួនជាង៣០០អង្គ ដឹកនាំដោយអភិបាលខណ្ឌទួលគោក

97

ភ្នំពេញ៖ បុណ្យមាឃបូជា គឺជាបុណ្យធំមួយក្នុងសាសនាព្រះពុទ្ធ ហើយបុណ្យនេះត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការថា ជាបុណ្យសកល ហើយនៅក្នុងប្រទេសកម្ពុជា នៅតាមទីវត្តអារាម តែងតែរៀបចំធ្វើពិធីបុណ្យនេះយ៉ាងអធិកអធមជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ។

  ដោយឡែក សម្រាប់វត្តនាគវ័ន ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ព្រះគ្រូចៅអធិការ គណៈកម្មការវត្ត និង ពុទ្ធបរិស័ទ ក្រោមការដឹកនាំរបស់ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានរៀបចំធ្វើ ពិធីបុណ្យនេះយ៉ាងអធិកធម ដោយមានពុទ្ធបរិស័ទចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនថាចាស់ ឬ ក្មេងឡើយ ។ ក្នុងពិធីបុណ្យនេះក៏មានពិធិរាប់បាត្រជាមូយព្រះសង្ឃចំនួន៣២៩អង្គ ហើយនៅរសៀលថ្ងៃដដែល ក៏មានការដង្ហែបុណ្យមាឃបូជាដឹកនាំដោយ លោកឯក ឃុនដឿន ជាមួយ លោកចៅសង្លាត់ទាំង១០ មន្ត្រីក្រោមឱវាទនិង ពុទ្ធបរិស័ទចំណុះជើងវត្ត ដោយដង្ហែរ ចាកចេញពីបរិវេណវត្តទៅតាមផ្លូវមួយចំនួនក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបដង្ហែលចូលមកវត្តនាគវ័នវិញជាមួយនឹងការដង្ហែរ ជុំវិញព្រះវិហារ ចំនួន៣ជុំ ទើបបន្តឡើងទៅលើព្រះវិហារ សូត្រមន្តតាមបែបសាសនា កិច្ចបញ្ចប់ពិធីបុណ្យ។
    គួរបញ្ជាក់ថា ចំពោះប្រវត្តិនៃពិធីបុណ្យមាឃ​បូបូជាមាន ២​ យ៉ាងសំខាន់ ៖ ទី១​ ជាថ្ងៃដែលព្រះអង្គទ្រង់ដាក់ព្រះជន្មាយុសង្ខារ​ កំណត់អាយុយាងចូលបរិនិព្វាន ,​ទី២​ ជាថ្ងៃដែលព្រះអង្គទ្រង់ធ្វើសាវ័កសន្និបាត​ ​ដែលមានឈ្មោះថា​ ចតុរង្គសន្និបាត​ គឺការប្រជុំប្រកបដោយអង្គ​ ៤​ មាន៖ ១​ ជាថ្ងៃពេញបូណ៍មី​ ខែមាឃ​ហៅថា​ មាឃនក្សក្រ​​, ២​ ព្រះភិក្ខុសង្ឃចំនួន​ ​១២៥០​អង្គ​ ដោយឥតបានកំណត់ពេលគ្នាជាមុនសោះឡើយ ហើយក៏ស្រាប់តែមកប្រជុំព្រមគ្នាក្នុងសំណាក់ព្រះបរមសាស្ដា​ ,៣​ ព្រះភិក្ខុសង្ឃទាំងអម្បាយនោះ​សុទ្ធតែជាឯហិភិក្ខុទាំងអស់៤​ ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត​ ។
ម្យ៉ាងទៀតព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទបាមោក្ខ​ និង បានតែងតាំងព្រះសារីបុត្រឱ្យជាអគ្គសាវ័កស្ដាំរបស់ព្រះអង្គ ​និង ព្រះមោគ្គល្នានឱ្យជាអគ្គសាវ័កឆ្វេងគឺនៅថ្ងៃ​ ១៥​ កេីតខែមាឃនេះផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង