ឆេះរោងចក្រម្ដុំផ្លូវវេស្រេង
- (ភ្នំពេញ)៖នៅវេលាម៉ោងជាង៥៖៣០ល្ងាចថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២០នេះមានករណីអគ្គិភ័យមួយបាននិងកំពុងឆាបឆេះនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។កម្រិតអគ្គិភ័យយ៉ាងណានោះគេនៅមិនទាន់វាយតម្លៃបាននៅឡើយខណៈដែលសមត្ថកិច្ចពន្លត់អគ្គិភ័យកំពុងចេញទៅអន្តរាគមន៍។
អគ្គីភ័យបានឆាបឆេះរោងចក្រ 8 star sportswear Ltd ស្ថិតនៅអគារ១៧៦ ក្នុងសួនឧស្សាហ៍កម្មរតនៈ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
មន្រ្តីនគរបាលខណ្ឌមានជ័យព្រះនាម០៣បានឲ្យដឹងតាម ទូរស័ព្ទថា ករណីអគ្គិភ័យនេះ មានរថយន្តពន្លត់អគ្គិភ័យទាំងអគ្គស្នងការនគរបាលជាតិ រថយន្តក្រសួងមហាផ្ទៃ រថយន្តអង្គភាពង៧០ និងអង្គភាពផ្សេងៗទៀត សរុបចំនួន៤៥គ្រឿង កំពុងប្រតិបត្តិការជួយបាញ់ពន្លត់ គិតជាចំនួនជើង ២២៥ជើង មកដល់ពេលនេះវេលាម៉ោង៩និង០០នាទី នៅមិនទាន់រលត់នៅឡើយ តែក្រុមពន្លត់អគ្គិភ័យនិងសមត្ថកិច្ចពាក់ព័ន្ធ កំពុងព្យាយាមបាញ់ទប់ កុំឲ្យមានរាលដាល ។
សូមបញ្ជាក់ថា រោងចក្រ 8 star sportswear Ltd (ទើបប្តូរឈ្មោះថ្មីមករោងចក្រ ម៉ូរីកា) មានថៅកែជាជនជាតិម៉ាទ្បេ(សមាជិកGMAC) មានប្រធានរោងចក្រឈ្មោះ Susan LEE កម្មករចំនួន៩៨១នាក់ និងបើកដំណើរការចាប់តាំងពីឆ្នាំ២០០៦ ជាប្រភេទរោងចក្រកាត់ដេរសំលៀកបំពាក់កីទ្បា។ ការឆេះផ្តើមចេញពីកន្លែងស្តុកកំណាត់ ។
ចំពោះមូលហេតុ កំពុងស្រាវជ្រាវអោយច្បាស់៕