ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សរុបហេតុការណ៍ ទាហានថៃបាញ់សម្លាប់ មនុស្សនៅបន្ទាយនិងផ្សារទំនើបក្នុងខេត្តនគររាជសុីម៉ា

172

ទាហាននេះឈ្មោះចាក់ក្រាផាន់ ថូមាអាយុ៣២ឆ្នាំឈ្លោះជាមួយម្តាយមេបញ្ជាការខ្លួនរឿងទិញដីធ្លីតែមិនបានដី ទីបំផុតគឺកើតរឿងនេះ។
នៅម៉ៅង៣រសៀល។មកទល់ម៉ោង៦ព្រកនេះរយះពេល១៥ម៉ោង ទាហានថៃនេះបានបាញ់សម្លាប់មនុស្សសរុប២០នាក់របួស ៣១នាក់ (ធ្ងន់៤នាក់)
-ម៉ោង៣រសៀល បាញ់មេបញ្ជាការអាយុ៤៨និងម្តាយអាយុ៦៨ស្លាប់រួចទាហាននេះ ចេញទៅឃ្លាំងអាវុធបាញ់ទាហានយាមស្លាប់ម្នាក់ទៀតដើម្បីប្លន់យកកាំភ្លើង១៤ដើម
-ម៉ោង៤កន្លះរសៀល ទាហាននេះបានបើកឡានទាហានមកដល់ផ្សារទ៉នើបក្នុងក្រុងគោរា៉ចរួចចូលផ្សារនេះដើម្បីបង្កហេតុថែម។ តាមផ្លូវវាចតឡាននោះវាបាញ់មនុស្សអត់រើសមុខ ស្លាប់កូនសិស្ស ស្លាប់ម៉ូតូឌុប។ ចូលក្នុងផ្សារទំនើបដំបូង វាបាញ់បំពង់ពន្លត់អគ្គីភ័យអោយឆេះ វាថតបង្ហោះហ្វេសប៊ុកទៀត។ រួចចូលដើរតាមជាន់នៃហាងផ្សារទំនើប រួចវាបាញ់វាចាប់ចំណាប់ខ្មាំង។
-ថៃបានបញ្ជូនកម្លាំងពិសេស«ក្រុមហនុមាន»មកប្រយុទ្ធជាមួយ តែនៅចាប់មិនបាន។ទាហាននោះបឹទភ្លើងក្នុងហាងទាំងអស់ ហើយបាញ់តដៃជាបន្តបន្ទាប់ មានស្លាប់កម្លាំងប៉ូលីសម្នាក់។
-ម៉ោង៣ភ្លឺមុននេះ ឮសូរសម្លេងកាំភ្លើងបាញ់គ្នាមួយប្រាវទៀត គឺទាហាន វាជម្លៀសខ្លួន ចេញពីកន្លែងមួយទៅមួយ។ ប៉ូលីស ចូលទៅ សំអាតតកន្លែង វារត់បានត្រឹមប្រមូលសាកសពនិងអ្នករបួស។
-មកទល់ម៉ោង៧ព្រឹកនេះ ជោគវាសនាប្រជាជនថៃនៅក្នុងហាងផ្សារទំនើបរយះពេល១៦ម៉ោងនេះ មិនទាន់ច្បាស់លាស់ គ្មាននរណាហ៊ានចូលក្នុង ព្រោះមិនដឹង ទាហាននោះនៅកន្លែងណា។
ជាមេរៀននិងបទពិសោធន៍។រូបដំបូងគឺសពមេបញ្ជាការ(ឧត្តមសេនីយ)និងម្តាយ។

ប្រវត្តិទាហានថៃបាញ់ប្រជាជនថៃស្លាប់ជាង២០នាក់?

ករណីទាហានថៃឈ្មោះចាក់ក្រាផាន់ ថូម៉ាអាយុ៣២ឆ្នាំប្រើអាវុធសង្រ្គាមបាញ់មេបញ្ជាការ(ផ្កាយ)និងម្តាយមេបញ្ជាការស្លាប់ព្រោះកំហឹងរឿងទិញដីធ្លី បន្ទាប់មករត់សំដៅទៅហាងផ្សារទំនើបបាញ់មនុស្សស្លាប់បន្តស្លាប់២០នាក់របួស៣៥នាក់ មានប្រវត្តិខ្លះៗដូចតទៅ៖
ឈ្មោះChakrapanth Thommaកើតថ្ងៃទី៤មេសាឆ្នាំ១៩៨៨​អាយុ​៣២ឆ្នាំរៀនចប់មធ្យមសិក្សានៅក្នុងខេត្តជ័យភូមិ ជាទាហាននាយឯក(Caporal) មានជំនាញបាញ់កាំភ្លើងក្នុងរយះចំងាយឆ្ងាយ។វាប្រើអាវុធHK 33និងអាវុធប្រភេទ56ក្នុងពេលនេះ។
ក្នុងខណៈទាហាននេះធ្វើសកម្មភាពបណ្តើរ វាក៏សរសេរផុសលើហ្វេសប៊ុកបណ្តើរ។ខ្លឹមសារ វាសរសេររួមមាន៖
«មានបានដោយសារការកេងប្រវ័ញ្ច ការយកប្រៀបលើអ្នកដទៃ វាគួរតែយកលុយនោះទៅចាយនៅឋាននរកចុះ!»
«ងាប់៣នាក់ដើម្បីសងសឹក ក្រៅពីការពារខ្លួន»
«នឿយហាត់ណាស់»
«ហត់ណាស់ ស្ទើរគាស់កៃកាំភ្លើងមិនរួចទៅហើយ»
«ពួកវាចង់សាកមែនទេ»
«អាបីនាក់មុននោះ ងាប់ហើយឬនៅ»
«ល្មមឈប់បានឬនៅ…ព្រមចុះចាញ់ល្អទេ?»
«យ៉ាងណាក៏គេចមិនផុតពីសេចក្តីស្លាប់ដែរ មនុស្សគ្រប់រូប»
ក្រោយហេតុការណ៍ច្រើនម៉ោងមក ហ្វេសប៊ុករបស់ទាហាននេះត្រូវគេប្លុក ព្រោះខ្លាចបង្ហោះរូបសាហាវៗ៕

 

 

អត្ថបទដែលជាប់ទាក់ទង