ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ដល់ភាពងាយស្រួលជូនពលរដ្ឋបន្ថែមទៀត, រដ្ឋបាលរាជធានីដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែ១រាជធានីភ្នំពេញ

170

ភ្នំពេញ៖តាមការគ្រោងទុកនៅថ្ងៃទី២៦ខែឆ្នាំ២០១៨រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃផ្ដល់ភាពងាយស្រួលជូនពលរដ្ឋបន្ថែមទៀតនូវការមកទទួលយកសេវាសាធារណៈ។
កាលពីរសៀលថ្ងៃទី២៤ខែកក្កដារដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែ១ក្នុងគោលដៅជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរនិងមានប្រសិទ្ធភាពឡើងថែមទៀត។
ក្នុងពិធីនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ច្រកចេញចូលតែ១បង្កើតឡើងក្នុងគោលបំណងសំខាន់៣គឺ៖លប់បំបាត់អំពើពុករលួយ,កាត់បន្ថយការចំណាយពេលវេលានិងធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការមកទទួលសេវាតែ១កន្លែង។ហើយច្រកចេញចូលតែ១ក៏អាចនឹងលប់បំបាត់ពាក្យចចាមអារាមពីខាងក្រៅពីចំណុចអសកម្មក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ។លោកអភិបាលបានថ្លែងថា៖សំរាប់អង្គភាពមន្ទីរនានាក៏ត្រូវប្រគល់សេវាដែលខ្លួនធ្លាប់ផ្តល់កន្លងមកត្រូវផ្ទេរមកច្រកចេញចូលតែ១រាជធានីភ្នំពេញទៅតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះលោកអភិបាលរាជធានីបន្តថា៖ការងារច្រកចេញចូលតែ១មិនមែនជារឿងថ្មីសំរាប់យើងទេមន្ត្រីរបស់យើងបានសិក្សានិងទទួលការបណ្តុះបណ្តាលរួចមកហើយពេលនេះដល់ពេលត្រូវអនុវត្តជាក់ស្ដែងចាប់ពីថ្ងៃទី២៦កក្កដានេះតទៅដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។លោកបន្តទៀតថា៖យើងជាអ្នកបំរើត្រូវធ្វើឲ្យបានល្អ និងដល់កំរិតជូនប្រជាពលរដ្ឋដែលជាការងារអាទិភាព៕

អត្ថបទដែលជាប់ទាក់ទង