ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូន​ក​ម្លោះ​​ជិត​​​​ចូ​​ល​​រោងការ ​ទៅ​ជីកដី​​​​ធ្វើ​​ឡធ្យូង​ ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ ដីដំបូកបាក់​ស​ង្ក​ត់​ស្លា​ប់​​

53

សៀមរាប​៖​ កូន​​ក​​ម្លោះម្នាក់ ​ជិត​ចូល​រោងការ​​ទៅ​​ជី​ក​ដី​ធ្វើ​ឡធ្យូង​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ប​ណ្តា​ល​​​ឲ្យ​បាក់​សង្កត់​ស្លាប់​​ នៅ​ថ្ងៃ​ពុធ​ ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២​ វេលា​ម៉ោង​១២​នឹង​៣​​០​​​នាទី​ មាន​ករណី​បាក់​ដី​ស​ង្ក​ត់​​​​ស្លា​ប់​បុរស​ម្នាក់​នៅ​នឹ​​​ង​​​ក​ន្លែង​​។​

​លោក​វរសេនីយ៍ឯក​ អ៊ុ​ន​ ស្រស់​ អធិការ​នៃ​អធិការដ្ឋា​​ន​​ន​គរបាល​ស្រុក​ស្រីស្នំ​​ បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១២​នឹង​​​៣០​​​នាទី​ ជន​រង​គ្រោះ​ឈ្មោះ​ ណិ​ត​ ចាប់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​កសិករ​ ស្រុក​កំណើត​ភូមិ​ជ្រាប់​​​ចាស់​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​​ ​ខេត្តបន្ទាយមានជ័យ​​​ បាន​ទៅ​ជីក​លុងដី​ដំ​បូ​ក​​​ធ្វើ​ឡ​ដើម្បី​ដុត​​ធ្យូង​ នៅ​ចំណុច​គោក​ស្រែ​ស្ម​​ ខាងកើត​ភូមិ​​ត្រាំ​​កង់​ (​គោក​ត្រមែង​)​ ឃុំ​ស្លែង​ស្ពាន​ ស្រុ​ក​​ស្រី​ស្នំ​ ប៉ុន្តែ​ខ្វះ​ការ​ប្រុង​ប្រយ័​ត្ន​​ទើ​ប​បណ្តាល​ឲ្យ​ដីដំបូក​បាក់​សង្កត់​ស្លាប់​​​នៅ​​នឹ​ង​​​​ក​ន្លែង​ជីក​តែ​ម្តង​។​​​

​ក្រោយ​កើតហេតុ​កម្លាំង​សម​ត្ថ​កិច្ច ​បាន​ចុះ​វាស់វែង​ និង​ពិនិត្យ​មើល​មិនឃើ​ញ​​​មា​ន​ជាប់​ពាក់ព័ន្ធ​ករណី​ព្រហ្ម​​ទណ្ឌ​​​ទេ​​។ ​ចំណែក​សាកសព​​​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ធ្វើការ​ប្រ​គ​ល់​​ជូន​ក្រុម​​គ្រួសារ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​​​ ៕

អត្ថបទដែលជាប់ទាក់ទង