ទំនាស់ពាក្បសំដីក្រោយផឹកស៊ី ឈានដល់ការកាប់គ្នា ភាគីម្ខាងចូលពេទ្យ ភាគីម្ខាងទៀតចូលប៉ុស្ដិ៍ប៉ូលិស
កណ្ដាល៖បុរស២នាក់បានទំនាស់ពាក្បសំដីដាក់គ្នាឡើងតឹងសរសៃករៀងៗខ្លួន រហូតឈានទៅដល់ប្រើអំពើហឹង្សា ដោយភាគីម្ខាងប្រើកាំបិតបុ័ងតោ និងភាគីម្ខាងទៀត ប្រើកាំបិតចុងស្រួចចាក់ទៅលើភាគីប្រើកាំបិតបុ័ង តោបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយជនដៃដល់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិស ចាប់ឃាត់ខ្លួនមកប៉ុស្ដិ៍ប៉ូលិសផងដែរ គឺករណីនេះ ភាគីម្ខាងចូលពេទ្យនិងភាគីម្ខាងទៀត ចូលប៉ុស្ដិ៍ប៉ូលិស។
ករណីនេះកើតឡើងកាលពីម៉ោងជាង១០យប់ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ អ៊ីន សារិទ្ធ ភេទប្រុស អាយុ៣៥ ឆ្នាំ (ខ្មែរ) មុខរបរបុក្គលិកផែ មានទីលំនៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផែរស្វាយ័តភ្នំពេញ (រងរបួសចំហៀងពោះនិងភ្លៅខាងស្តាំ) បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ ឈឿន ប៊ុនរុង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ ជនដៃដល់ត្រូវសមត្ថកិច្ចប៉ូលិចាប់ឃាត់ខ្លួន។
សមត្ថកិច្ចប៉ូលិសបាននិយាយថា ជនរងគ្រោះខាងលើបានផឹកស្រាស្រវឹង រួចដើរមកដកខ្សែភ្លើងរបស់ជនសង្ស័យខាងលើ ចេញពីហ្រ្វីភ្លើង ហើយជនសង្ស័យក៏បាននិយាយថាមានរឿងអី មេ្តចក៏មិននិយាយគ្នា ស្រាប់តែជនរងគ្រោះនិយាយខ្លាំងៗទៅវិញថា កន្លែងនិងជា កន្លែងរបស់អញចឹងអញមានសិទ្ធិ ហើយភាគីជនរងគ្រោះបានទាយកាំបិតបុ័ងតោមកជន្លទៅលើ ភាគីជនសង្ស័យពីរដង និងច្រានជនសង្ស័យទៀត ហើយនៅពេលនោះ ខាងជនរងគ្រោះក៏យកជើងធាក់ជនសង្ស័យទៀតតែ ធាក់មិនត្រូវ រួចជនសង្ស័យក៏ធាក់ជនរងគ្រោះវិញ បណ្តាលឲ្យដួលក៏ របួតកាំបិតបុ័ងតោចេញពីរដៃ ហើយជនសង្ស័យក៏បានស្ទុះទៅទាយយកកូនកាំបិតតូចចុងស្រួច នៅលើតុមកចាក់ជនរងគ្រោះគ្មានញញើតដៃចំ ចំហៀងក្បាលពោះមួយកាំបិតខាងស្តាំ និងចាក់ចំភ្លៅខាងស្តាំមួយកាំបិត ទៀតបណ្តាលឲ្យជនរងគ្រោះហូរឈាមជោកខ្លួន ដេកដួលនៅលើកប៉ាល់ផែ ។
ក្រោយកើតហេតុរួច មេការសន្តិសុខបានរាយការណ៍ មកប្តឹងមកប៉ុស្តិ៍បន្ទាយដែក។ ក្រោយពីបានទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ហើយបានហៅជនសង្ស័យខាងលើ មកប៉ុស្តិ៍ធ្វើកាសាកសួរ។ រីឯអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យ៕