ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ រវា​ងម៉ូតូនិងម៉ូតូ របួស៣នាក់យ៉ាងដំណំ

100

 

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា មនុស្សប្រុស ស្រីចំនួន៣នាក់បានរងរបួសយ៉ាងដំណំ និងខូចម៉ូតូ២គ្រឿងដោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ខណៈពេលធ្វើដំណើរទិសដៅស្របគ្នា ពីកើតទៅលិច គឺពីស្រុកស្អាងមកស្រុកកៀនស្វាយ បានកើតឡើងកាលពីម៉ោងជិត១ថ្ងៃត្រង់នាថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវលេខ១១០ ចំណុចភូមិឬស្សីស្រុក ២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចប៉ូលិសបានអោយដឹងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream C125 ពណ៍ខ្មៅស៊េរីឆ្នាំ២០១៧ ប្រភេទស្រី ពាក់ផ្លាកលេខ កណ្ដាល១X ៤៦៧៩ ដែលបើកបរ ដោយឈ្មោះ រាជ មករា ភេទប្រុសអាយុ ៣៣ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិថ្មី ឃុំ ពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាលបើកបរទិសដៅស្របគ្នាពីកើតទៅលិច (ពីរស្អាងមកស្រុកកៀនស្វាយ ហើយខណៈពេលបើកម៉ូតូមកដល់ចំណុច កើតហេតុ​ខាងលើនេះ បានជ្រុលចង្កូតម៉ូតូទៅបុកចំពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាកHONDA SCOOPY .i ពណ៌ស ស៊េរីឆ្នាំ ២០១៩ ប្រភេទ ស្រី ពាក់ផ្លាកលេខ កណ្ដាល ១AC ៦៤២៣ យ៉ាងពញទំហឹងបណ្ដាលអោយបើកបរម៉ូតូដោយ​ឈ្មោះ ធឿន ម៉ារីម៉ា ភេទ ស្រី អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រួមដំណើរជាមួយបងស្រីបង្កើត ឈ្មោះ ធឿន ស្រនី ភេទស្រីអាយុ ២៦ជនជាតិខ្មែរ មុខរបររោងចក្រ អ្នកទាំងពីរមានទីលំនៅភូមិ ឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅមុនពេលសមត្ថកិច្ចប៉ូលិសចុះទៅដល់កន្លែងកើតហេតុខាងលើ ភាគីបើកបរទាំងសងខាង ត្រូវបានបងប្អូនយកទៅមន្ទីពេទ្យរៀងខ្លួន។ ចំណែកម៉ូតូត្រូវបានកំលាំងជំនាញ ធ្វើការវាស់វែងយកមករក្សាទុកជាភស្តុតាង នៅកន្លែងប៉ូលិសផងដែរ។ ប៉ុន្តែដោយខ្ជិលវែងឆ្ងាយ រវាងភាគីទាំងសងខាង បានយល់ព្រមឯកភាពគ្នា ដោយភាគីបង្កបានបង់លុយ អោយទៅភាគីអ្នករងគ្រោះ ហើយសមត្ថកិច្ចប៉ូលិសមូលដ្ឋាន បានធ្វើកិច្ចសន្យាបញ្ចប់រឿងករណី គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
ក្រុមសមត្ថកិច្ចប៉ូលិសបាន ដាក់ការសន្និដ្ឋានអ្នកបើកបរ ម៉ូតូម៉ាក HONDA DREAM បើកបរខ្ចីខ្ចារមិនមើលឧបសគ្គខាងមុខ បណ្ដាលអោយបុក
ម៉ូតូHONDA SCOOPY I បង្កអោយមានគ្រោះថ្នាក់កើតឡើង។
ជាមួយគ្នានេះដែរសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ សូមធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាជនទូទៅ ដែលបានប្រើប្រាស់ផ្លូវកៅស៊ូលេខ១១០ និងបណ្ដាផ្លូវនានា ក្នុងការធ្វើដំណើរដោយមធ្យោបាយ តាមយានយន្តគ្រប់ប្រភេទនាសព្វថ្ងៃនេះ សូមគោរពច្បាប់ចរាចរណ៍ គឺបើកបរមានសុវត្ថិភាព ចៀសវាងជួបគ្រោះថ្នាក់ចរាចរណ៍ ដូចករណីខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង