ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាប់បែកដែលរុករកឃើញ ១គ្រាប់ នៅការដ្ឋានមួយស្ថិតនៅភូមិសាស្ត្រភូមិកប់ស្រូវនឹងត្រូវកំទេចចោលនៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈនេះ

92
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងធ្វើការកំទេចចោលគ្រាប់បែកដែលរុករកឃើញចំនួន១ គ្រាប់នៅការដ្ឋាន ស្ថិតនៅភូមិសាស្ត្រភូមិកប់ស្រូវសង្កាត់គោករកាខណ្ឌព្រែកព្នៅនៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០  វេលាម៉ោង ១៣និង០០ នាទី ។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានសូមឲ្យម្ចាស់អាជីវកម្មដ្ឋានដែលប្រកបអាជីវកម្មស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ខាងលើផ្អាកការដ្ឋានរបស់ខ្លួនជាបណ្ដោះអាសន្ន និងសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ខាងលើ កុំមានការភ្ញាក់ផ្អើលនិងសំឡេងកម្ទេចចោលនេះ។
   នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីការកម្ទេចចោលគ្រាប់បែកនៅភូមិកប់ស្រូវសង្កាត់គោករកាខណ្ឌព្រែកព្នៅ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ កុម្ភះនេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមថា
រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មដ្ឋាននានាដែលប្រកបអាជីវកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់កប់ស្រូវ ឲ្យបានជ្រាបថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០  វេលាម៉ោង ១៣និង០០ នាទី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងធ្វើការកំទេចចោលគ្រាប់បែកដែលរុករកឃើញចំនួន១ គ្រាប់នៅការដ្ឋានស្ថិតនៅភូមិសាស្ត្រភូមិកប់ស្រូវសង្កាត់គោករកាខណ្ឌព្រែកព្នៅដែលបានទម្លាក់ដោយយន្តហោះ អឹមខេ 81 ។ ដោយពិនិត្យឃើញគ្រាប់បែកនេះស្ថិតក្នុងស្ថានភាពនិងគុណភាពអាចបង្កផ្ទុះហើយមិនអាចដោះបន្សាបដើម្បីដឹកជញ្ជូនចល័តបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងកំទេចចោលនៅនឹងកន្លែងតែម្ដង ។
   ដូច្នេះដើម្បីរក្សានូវសន្តិសុខសុវត្ថិភាពនោះ រដ្ឋបាលរាជធានីភ្នំពេញសូមឲ្យម្ចាស់អាជីវកម្មដ្ឋានដែលប្រកបអាជីវកម្មស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ខាងលើត្រូវផ្អាកការដ្ឋានរបស់ខ្លួនជាបណ្ដោះអាសន្នហើយសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ខាងលើកុំមានការភ្ញាក់ផ្អើលនិងសំឡេងកម្ទេចចោលនេះ។
 ទទួលបានសេចក្តីជូនដំណឹងនេះក្នុងការនគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរដ្ឋបាលខណ្ឌព្រៃព្នៅ រដ្ឋបាលខណ្ឌសែនសុខរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងជ្រួតជ្រាបដល់ប្រជាពលរដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង