ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះគ្រាប់បែក នៅការិយាល័យបោះឆ្នោត នៅប៉ាគីស្ថាន ២៤នាក់

149

ប៉ាគីស្ថាន ៖ មនុស្សយ៉ាងហោចណាស់ ២៤នាក់បានស្លាប់ ក្នុងនោះមានប៉ូលិស ២នាក់ និងជាច្រើននាក់រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅក្បែរការិយាល័យបោះឆ្នោតក្នុងទីក្រុងខ្វេតតា (Quetta) នៃខេត្ត Baluchistan។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យមន្ទីរពេទ្យក្នុងទីក្រុង Quetta បានប្រាប់ Al Jazeera ថាមនុស្ស ២៨នាក់ ក៏បានរងរបួសផងដែរ ហើយការវាយប្រហារផ្ទុះគ្រាប់បែកនេះទៀតសោត កើតនៅចំថ្ងៃដែលប្រជាជនប៉ាគីស្ថាន នំាគ្នាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋាភិបាលថ្មី។ ប៉ុន្តែព្រមពេលជាមួយគ្នា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ការបោះឆ្នោតត្រូវផ្អាក ឬយ៉ាងណោះនោះ។

អត្ថបទដែលជាប់ទាក់ទង