ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធនុយក្លេអ៊ែរថ្មី របស់រុស្ស៊ី អាចបាញ់ដល់គ្រប់កន្លែងលើពិភពលោក និងអាចកម្ទេចតំបន់មួយ ទំហំប៉ុនប្រទេសបារាំងបាន

198

បរទេស៖ អាវុធនុយក្លេអ៊ែរថ្មី របស់រុស្ស៊ី អាចបាញ់ដល់គ្រប់កន្លែងលើពិភពលោក និងអាចកម្ទេចតំបន់មួយ ទំហំប៉ុនប្រទេសបារាំងបាន ។
  តាមវីដេអូយោធាមួយ ដែលបានបង្ហាញ កំពូលអាវុធនុយក្លេអ៊ែរទំនើបៗ ដែលលោកវ៉្លាឌីមៀរ ពូទីន អះអាងថាអាចវាយប្រហារដល់គ្រប់ទីកន្លែងនៅលើភពផែនដីនោះ កំពុងត្រូវបានសាកល្បងដោយរុស្ស៊ី។ នេះបើយោងតាមកាសែត Daily Mail ចេញផ្សាយថ្ងៃទី​២៤កក្កដា។

រូបភាពគួរឱ្យខ្លាចនេះបានបង្ហាញ ការធ្វើតេស្តជុំចុងក្រោយបំផុតសម្រាប់មីស៊ីល ដែលយោធានិយាយថាមានសមត្ថភាពកម្ទេចតំបន់មួយ “ទំហំប៉ុនប្រទេសបារាំង ឬ រដ្ឋតិចសាស”។

មីស៊ីល RS-28 Sarmat មានសមត្ថភាពវាយលុកគោលដៅទាំងនៅប៉ូលខាងជើងនិងខាងត្បូង ហើយអាចដឹកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងមីស៊ីលណាៗទាំងអស់នៅលើផែនដី។

ក្រៅពីនេះ មីស៊ីល RS-28 Sarmat អាចសណ្តោងកូនមីស៊ីលបញ្ជាទិស Avangard ចំនួន ២៤ គ្រាប់ ដែលគ្រាប់នីមួយៗអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផ្ទាល់របស់វាទៀតផង។

បច្ចុប្បន្ននេះ គ្មានវិធីសាស្រ្តការពារប្រឆាំងនឹងមីស៊ីល Avangard ដែលមានល្បឿនលឿនជាងសំឡេងដល់ទៅ ២០ ដងនោះទេ។

លោកពូទីនបាននិយាយថា ទាំងមីស៊ីល Sarmat និង Avangard នឹងត្រៀមខ្លួនរួចរាល់នៅឆ្នាំ ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង