ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពស់ទឹកទន្លេសេកុង ឈានដល់ចំណុចប្រកាសអាសន្ន

114

ស្ទឹងត្រែង : រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងបន្ទាន់ថា គិតត្រឹមម៉ោង ៥:១៥នាទីល្ងាចថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៥០ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្នហើយ។

ក្រុមការងារខេត្ត ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

នៅខណៈពេលនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ ជម្លៀសបងប្អូនប្រជាពលរដ្ ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕

 

អត្ថបទដែលជាប់ទាក់ទង