ការស្ថាបនាផ្លូវមួយខ្សែស្ថិ តនៅ បុរីជ្រោយបាសាក់ ទទួលបានការសាទរពីប្រជាពលរដ្ឋនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអភិបាលខណ្ឌច្បារអំពៅ
ភ្នំពេញ៖ ការស្ថាបនាផ្លូវបេតុងមួយខ្សែស្ថិតនៅ បុរីជ្រោយបាសាក់ពិតជា ទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋរស់នៅតំបន់នេះយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអភិបាលខណ្ឌច្បារអំពៅ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងការចង់បានរបស់ប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅមួយរូបបានអោយដឹងថា
ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅបានស្ថាបនាផ្លូវមួយខ្សែស្ថិ តនៅ បុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីជួយរំដោះចរាចរណ៍ពីផ្លូវ៣៦៩ទៅ
ភូមិតាងូវ ។ នេះជាការខិតខំរបស់ គណអភិបាលខណ្ឌច្បារអំពៅដែលតែងតែចុះជួយនិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ បានបង្ហាញពីអារម្មណ៍របស់ខ្លួនអោយអ្នកសារព័ត៌មានយើងបានដឹងថា ពួកគាត់ពិតជារីករាយណាស់ដែលទទួលបានផ្លូវបេតុងនេះ ។ ពួកគាត់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរនូវសកម្មភាពដឹកនាំរបស់លោក ចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ ដែលបានរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងខណ្ឌច្បារអំពៅនេះ ។ ជាក់ស្តែងសម្រាប់ផ្លូវមួយខ្សែដែលបាននឹងកំពុងស្ថាបនានេះ គឺពិតជាបានជួយសម្រួលដល់ការលំបាកប្រជាពលរដ្ឋយ៉ាងខ្លាំង ពិសេសគឺប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះតែម្តង។
ពួកគាត់ជាប្រជាពលរដ្ឋរស់នៅសងខាងផ្លូវបុរីជ្រោយបាសាក់ សូមគោរពជូនពរដល់ លោកអភិបាលខណ្ឌច្បារអំពៅនិងមន្រ្តីទាំងអស់ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ដើម្បីអភិវឌ្ឍន៍ខណ្ឌច្បារអំពៅអោយមានការរីកចំរើនបន្តបន្ទាប់ថែមទៀត ៕