ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបការ៉ាកុលទទួលក្មេងជាង៤០០នាក់ចូលរួមហែលទឹកក្នុងទិវា FINA World Aquatics Day

149

​ភ្នំពេញ៖មជ្ឈមណ្ឌលកីឡាការ៉ាកុល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានសហការជាមួយសហព័ន្ធខ្មែរ កីឡាហែលទឹក បានរៀបចំព្រឹត្តិការណ៍ FINA World Aquatics Day នេះជាព្រឹត្តិការណ៍មួយ ដែលប្រទេសជាសមាជិក សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) តម្រូវឲ្យរៀបចំធ្វើទំាងអស់គ្នា ចំពោះព្រឹត្តិការណ៍នេះ មានអ្នកចូលរួម ប្រមាណ៤០០នាក់ ដែលមកពីសាលារដ្ឋ និង ឯកជនដែលភាគច្រើន នៅក្នុងខ័ណ្ឌច្បារអំពៅ ។

​លោកហែមចាន់លីអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនិងជាម្ចាស់ក្លិបកីឡាការ៉ាកុលបានរៀបចំឲ្យមាន

ការបង្ហាញ ពីរបៀបម៉ាស្សាកីឡា ដែលបង្ហាញដោយគ្រូអន្តរជាតិ មកពីប្រទេសគុយបាគឺ លោក ហែន ឌ្រី (Hendry) ទៀតផង ក្រៅពីនេះក៏មានការបង្ហាញ ពីរបៀបហែលទឹក ដោយកីឡាករកីឡាការិនី ជំនាញជាច្រើនរូបទៀត ។

​ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបំផុសឲ្យប្រជាជន យុវជនទាំងអស់ចូលរួម រៀនហែលទឹកដើម្បីចូលរួមកាត់ បន្ថយនូវគ្រោះថ្នាក់ ដោយសាការលង់ទឹក ចេះហែលទឹកគឺស្រឡាញ់ជីវិត ចេះហែលទឹកគឺធ្វើឲ្យជីវិត រស់បានល្អប្រសើរជាងមុននេះ ជាទស្សនាទានថ្មីរបស់សហព័ន្ធកីឡា ហែលទឹកអន្តរជាតិ ។

​សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ព្រោះព្រឹត្តិការណ៍មិនចាំបាច់ ទាល់តែមានអាងហែលទឹក ទើបរៀបចំបាននោះទេ តែយើងនឹងធ្វើក្នុងទន្លេ ត្រពាំង ស្រះ អូរ ព្រែកក៏បានដែរ ។ ព្រឹត្តិការណ៍នេះធ្វើឡើងរយៈពេល៣ថ្ងៃ នៅក្លិបកីឡាការ៉ាកុល ពហុកីឡដ្ឋានអូឡាំពិក និងនៅនៅមជ្ឈមណ្ឌលហែលទឹក មរតកតេជោខេត្តកំពង់ចាម ។

​លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានចាត់ទុកថា ការចេះហែលទឹក វាមិនមែនជារបត់ជីវិតនោះទេ តែវាជារឿងចាំបាច់ ដើម្បីសង្គ្រោះខ្លួនឯងពីគ្រោះថ្នាក់ នៃការលង់ទឹកនៅពេលធ្វើដំណើរតាមផ្លូវទឹក ឬ អាចជួយសង្គ្រោះដល់អ្នកលង់ទឹកទៀតផង សម្រាប់ព្រឹត្តិការណ៍នេះ វាមិនត្រឹមតែផ្ដល់ឱកាស ឲ្យកុមារស្គាល់ពីទឹក រៀនហែលទឹកនោះទេតែសហព័ន្ធអាច នឹងរកបានអ្នកបន្តវេនក្មេងៗ ប្រកបដោយសមត្ថភាព ទៀតផង ៕

 

អត្ថបទដែលជាប់ទាក់ទង