ឧបនាយករដ្ឋមន្ត្រីម៉ាឡេសុីថា លោកយាយអាយុ៨៣ឆ្នាំ ជនជាតិអាមរិកតេស្តច្រើនលើកហើយគ្មាន COVID-19ទេ
ភ្នំពេញ៖
ម៉ាឡេស៊ីអះអាងថា ស្ត្រីអាមេរិកពី Westerdam ជាសះស្បើយ COVID-19 ហើយ។
នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនចូលចត។
ស្ត្រីជនជាតិ អាមេរិក ដែលជា អ្នកដំណើរ លើ នាវា Westerdam ហើយ មាន កូ រ៉ូ ណាវី រុស លែងមាន វីរុស នេះ ក្នុង ខ្លួន ទៀតហើយ ។ ឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ប្រកាស បែបនេះ នៅ ថ្ងៃទី ២១ ខែកុម្ភៈ ។ ទោះ អស់ វីរុស ប្រភេទ ថ្មី នេះ មែន ស្ត្រី អាមេរិក វ័យ ៨៣ ឆ្នាំ រូបនេះ ត្រូវ បន្ត ស្នាក់នៅ មន្ទីរពេទ្យ មួយរយៈ ពេល ទៀត សិន ។
អ្នកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និយាយថា ស្ត្រីជនជាតិអាមេរិកដែលជាអ្នកដំណើរលើនាវា Westerdam នោះ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផលបង្ហាញថា មិនមានវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ (COVID-19) ឡើយ។ ស្រ្តីវ័យ៨៣ឆ្នាំនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ។
«ការធ្វើតេស្តរបស់អ្នកស្រី បានចេញមកអវិជ្ជមាន។» អ្នកស្រី Wan Azizah បញ្ជាក់បែបនេះដែលត្រូវបានផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ប៉ុន្តែ អ្នកជំងឺរូបនេះ បន្តស្ថិតនៅមន្ទីរពេទ្យសិន មុននឹងអនុញ្ញាតឲ្យចាកចេញ។ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសពីព័ត៌មាននេះក្រោយជំនួបគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក COVID-19។
អ្នកដំណើរអាមេរិករូបនេះ និងស្វាមី បានចាកចេញពីកម្ពុជាកាលពីសប្ដាហ៍មុន។ ទៅដល់ទឹកម៉ាឡេស៊ី អ្នកស្រីក៏ត្រូវប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ មុនការចាកចេញពីកម្ពុជា អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជា ធ្វើតេស្តសុខភាព ហើយរកមិនឃើញកូរ៉ូណាវីរុសឡើយ។ នៅទឹកដីម៉ាឡេស៊ី ស្រ្តីអាមេរិករូបនេះ ត្រូវបានធ្វើតេស្តពីរដង ហើយក៏មានលទ្ធផលវិជ្ជមានទាំងពីរដង មុននឹងបង្ហាញលទ្ធផលអវិជ្ជមានពេលនេះ៕
យយយ