ឃាត់ខ្លួនបុរសវៀតណាម២នាក់ជួញដូរកាំភ្លើងខ្លីមួយដើម ពីកម្ពុជាទៅវៀតណាម
ខេត្តស្វាយរៀងៈបុរសជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចយោធាការពារព្រំដែនម៉ុកបាយ ត្រួតពិនិត្យរកឃើញអាវុធខ្លី មួយដើម ហើយធ្វើការឃាត់ខ្លួន។ ដែលហេតុកាណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៦ រសៀលថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២០នៅចំណុចប៉ុស្តិ៍របៀង តាបែង ស្ថិតក្នុងភូមិ ធឹងតៃ ឃុំឡើយធឹង ស្រុកបេនកូវ ខេត្តតៃនីញ ព្រំដែនកម្ពុជាវៀតណាម។
សមត្ថកិច្ចបានឱ្យដឹងថាៈ នៅវេលាខាងលើសមត្ថកិច្ចយោធាការពារព្រំដែនម៉ុកបាយ បានត្រួតពិនិត្យរកឃើញអាវុធខ្លី ហើយធ្វើការឃាត់ខ្លួនចំនួន2នាក់ រួមមាន : ឈ្មោះង្វៀង វីវ៉ាង កើតឆ្នាំ ១៩៧៩ ភេទប្រុស សញ្ជាតិវៀតណាមមានទីលំនៅ ស្រុកថាន់ទ្រី ខេត្តហាណូយ ប្រទេសវៀតណាម និងឈ្មោះ ត្រឿង ហឹង កើតឆ្នាំ ១៩៨៣ ភេទ ប្រុស សញ្ជាតិ វៀតណាមមានទីលំនៅ ស្ថិតនៅសង្កាត់ សំពៅ៤ ខេត្ត កណ្តាល ជួញដូរខុសច្បាប់ នូវកាំភ្លើងខ្លីមួយដើម មាន៥ គ្រាប់នាំពីកម្ពុជាទៅវៀតណាមហើយ បច្ចុប្បន្នជនទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចវៀតណាមកំពុងចាត់ការតាមនីតិវិធីតាមច្បាប់ ៕