បុរសម្នាក់ស្លាប់ បើករ៉ឺម៉កបុកគូទរថយន្តធំ
ខេត្តព្រះសីហនុៈនៅព្រឹកវេលាម៉ោង៨:៣០ នាទីថ្ងៃទី២១កុម្ភៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅម្ដុំមុខសាលាដុនបូស្កូស្ថិតនៅភូមិ៥សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ។
មុនពេលកើតហេតុគេឃើញបុរសជាអ្នកដឹកបន្លែចុងភៅឲ្យក្រុមហ៊ុនបានបើកបរទិសដៅពីជើងទៅត្បូងហើយមានល្បឿនលឿនលុះដល់កន្លែងកើតហេតុរុឺម៉កម៉ូតូដឹកបន្លែមួយគ្រឿងនោះក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកទឹកមួយគ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវបណ្តាលអោយបុរសអ្នកបើករុឺម៉កម៉ូតូស្លាប់ភ្លាមៗ។
ហើយចំណែកបុរសជាអ្នករួមដំណើររងរបួសស្រាលបានបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះស្លាប់ឈ្មោះគ្រៀលគ្រីអាយុ២៣ឆ្នាំស្រុកកំណើតនៅភូមិទ្រព្យឃុំទ្រព្យស្រុកបាធាយខេត្តកំពង់ចាម៕