ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួនថៃស្រីនាង ដោយសារបញ្ចេញសាច់និងកន្លែងកេរ្តិ៍ខ្មាស

81

ភ្នំពេញ៖ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីឈ្មោះវ៉ែនរចនាហៅថៃស្រីនាងដែលជាអ្នកលក់ទំនិញតាមអនឡាញដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់តាមបញ្ញត្តិមាត្រា៣៨មាត្រា៣៩ច្បាប់ស្តីពីអាជីវកម្មផ្លូវភេទនិងបញ្ញត្តិមាត្រា២៤៩នៃក្រមព្រហ្មទណ្ឌ។

លោកគុជគឹមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាបន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់ហើយបញ្ជូនបន្ដទៅចៅក្រមស៊ើបសួរដើម្បីធ្វើការសូរនាំនៅរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០នេះចៅក្រមស៊ើបសួរលោកហមម៉េងសែបានសម្រេចឃុំខ្លួនស្ដ្រីវ៉ែនរចនាហៅថៃស្រីនាងជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថាថៃស្រីនាងអាយុ៣៩ឆ្នាំជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គមដោយបានបញ្ចេញសាច់និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនដែលអំពើទាំងនោះបានរងការរិះគន់យ៉ាងក្រៃលែង។ស្ត្រីរកស៊ីម្នាក់នោះមានទីលំនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២១ខែកុម្ភៈនេះលោកគុជគឹមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសាកសួរនាងវ៉ែនរចនាហៅថៃស្រីនាងដែលព្រហើនបន្តការLive រូបភាពស៊ិចស៊ីស្ទើរចេញកេរ្តិ៍ភេទ

សមត្ថកិច្ចអះអាងថានាងថៃស្រីនាងពាក់ព័ន្ធបទល្មើសផុសរូបភាពនិងសម្ភារៈអាសអាភាសយោងតាមមាត្រា៣៨និងមាត្រា៣៩ច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដែលជាប់ទោសចាប់ពី១ខែដល់១ឆ្នាំ។

កាលពីទី១៨ខែកុម្ភ: ឆ្នាំ២០២០កន្លងទៅនាងថៃស្រីនាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វេីការអប់រំណែនាំនិងធ្វេីកិច្ចសន្យាចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាពនិងវីដេអូខ្លីបដែលធ្វេីអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណីជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរនិងបានយល់ព្រមថតជាវីដេអូដេីម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់

បន្ទាប់ពីធ្វេីកិច្ចសន្យានិងសារភាពកំហុសរួចនៅវេលាម៉ោង១១៖៣០នាទីក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញស្រាប់តែម៉ោង២៖៣៥នាទីរសៀលថ្ងៃដដែលថៃស្រីនាងនៅតែមិនរាងចាលថែមទាំងផុសរូបអាក្រាតកាយដែលស្លៀកតែខោលីអូ

ដោយមានការឯកភាពយល់ព្រមពីលោកគុជគីមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៤៖២០នាទីល្ងាចថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះទៅនាំខ្លួនថៃស្រីនាងម្តងទៀតដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការនិងអនុវត្តតាមនីតិវិធីច្បាប់ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង