ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកគិរីវង់ចុះបង្ក្រាប កាប់បំផ្លាញនិងដុតដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំង

133

ខេត្តតាកែវដើម្បីលុបបំបាត់ទាំងស្រុងចំពោះបញ្ហាបទល្មើសនៃការលួចលាក់ដាំដុះកញ្ឆាខុសច្បាប់ក្នុងមូលដ្ឋានខេត្តតាកែវជាពិសេសស្រុកគិរីវង់ដែលមានភូមិសាស្ត្រស្មុគ្រស្មាញអំណោយផលដល់ការលួចដាំដំណាំកញ្ឆា  ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ  សុខសំណាងស្នងការនគរបាលខេត្តតាកែវក្នុងរយៈពេល០២ថ្ងៃកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងផ្សេងគ្នា  ក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំស្រុកគិរីវង់   

ជាក់ស្តែងនៅថ្ងៃទី២១២២ខែកុម្ភៈឆ្នាំ២០២០  កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់បានចុះបង្ក្រាបកាប់បំផ្លាញនិងដុតដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងលេីផ្ទៃដីប្រមាណ១.០២២ម៉ែត្រការ៉េនិងបំផ្លាញចោលអាងស្តុកទឹកចំនួន០៤កន្លែងស្ថិតនៅចំណុចដុបអាងស្រង៉ែនិងចំណុចបែកថ្លាងក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំស្រុកគីរីវង់

ក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ភ្លាមៗខណៈពេលពួកគេកំពុងនៅចាំមើលថែទាំចំការកញ្ឆា

ជនសង្ស័យទាំងពីរនាក់រួមមានទី១.ឈ្មោះធុនឡោនភេទប្រុសអាយុ៥០ឆ្នាំទីលំនៅភូមិត្រពាំងស្រង់ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ខេត្តតាកែវនិងទី២ឈ្មោះប៉ុនហាវភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នាខណៈពេលជនសង្ស័យនៅក្នុងចំការកញ្ឆា។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង