ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ករណីប្លន់នៅ ចំណុចមុខការ៉ាសសាំង ភីធីធី
ភ្នំពេញ៖អធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យដឹងថានៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ដែលពាក់ព័ន្ធនិងករណីប្លន់នៅចំណុចមុខការ៉ាសសាំង ភីធីធី (PTT) ក្បាលថ្នល់ ផ្លូវនរោត្តម ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២២:៥៤នាទីយប់។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង ០៦នាក់នេះធ្វើឡើងក្រោយមានការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ, ឯកឧត្ដម ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកយិន សាន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យដឹងទៀតថាជនសង្ស័យដែលកម្លាំងជំនាញ និងប៉ុស្តិ៍របស់លោកបង្ក្រាបបានមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ចន្ថា វិច្ឆិកា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន
២.ឈ្មោះ សេីរ ចាន់ដារ៉ា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន។
៣.ឈ្មោះ សេីរ ចាន់កក្កដា ភេទប្រុសជាតិខ្មែរ មុខរបរគ្មាន។
៤.ឈ្មោះ ទូច ឃួន ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន។
៥.ឈ្មោះ សុខា វិរៈបុត្រ ភេទប្រុស ជាតិខ្មែរ មុខរបរអ្នកចាក់សាក់
៦.ឈ្មោះ នង រតនា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន។
ដកហូតវត្ថុតាងរួមមាន :
១.ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ កណ្តាល1AH-9763 (របស់ជនរគ្រោះ ) ។
២.ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាកលស្លាកលេខ កំពង់ចាម1D-9549 ។
៣.ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T-1445 ។
៤.ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅអ៊ុតស្កុតពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HI-5954។
បន្ទាប់ពីបញ្ចប់ការសួរនាំនិងផ្អែកតាមចម្លើយសារភាពកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនឌបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង០៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី៕ដោយ៖កូឡាប