ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករស់ សុភ័ក្រ្តអភិបាលរង ខណ្ឌច្បារអំពៅដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១ពេលយប់

69

ភ្នំពេញ៖លោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅនិងលោកឡូភារម្យអធិការរងប៉ូលិសខណ្ឌច្បារអំពៅបានលើកឡើងស្រដៀងៗគ្នាថាដើម្បីពង្រឹងរក្សារការពារនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ សាធារណៈ និង អនុវត្តនូវគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ខ្ពស់នោះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យនូវអាវុធជាតិផ្ទុះតាមដងផ្លូវ និងអនុវត្តច្បាប់ចរាចរផ្លូវគោកនៅលើកំណាត់ផ្លូវជាតិ​លេខ​១ និងផ្លូវមួយចំនួនឯទៀតក្នុងភូមិសាស្ត្រខណ្ឌ ច្បារពៅដោយសំដៅធ្វើយ៉ាងណាធានាអោយបាននូវសន្តិសុខសុវត្ថិភាពល្អផងដែរ។
តួរយ៉ាងកាលពីយប់ថ្ងៃ២១ ខែកុម្ភ ឆ្នាំ២០២០ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក រស់ សុភក្រ្តអភិបាលរងខណ្ឌច្បារអំពៅនិងលោកឡូ ភារម្យអធិការរងខណ្ឌច្បារអំពៅថោយ បានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងមូលដ្ឋានភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងយុទ្ធនាការចុះឆែកអាវុធនេះដោយប្រើប្រាស់កម្លាំងចម្រុះសរុបចំនួន៣៧នាក់ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ០៩នាក់ កម្លាំងនគរបាលខណ្ឌចំនួន១២នាក់ កម្លាំងមន្ត្រីនិងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន១៦នាក់ ។
ជាលទ្ធផលកម្លាំងចម្រុះបានត្រួតពិនិត្យរថយន្ត១២គ្រឿង ត្រួតពិនិត្យអ្នកជិះម៉ូតូជាង១៣៤គ្រឿង អប់រំអ្នកជិះម៉ូតូអត់ដាក់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ជាង១០​នាក់ តែមិនបានធ្វើការផាកពិន័យនោះ ។
ក្នុងយុទ្ធនាការនេះលោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌនិងលោកឡូ ភារម្យអធិការរងប៉ូលិសខណ្ឌច្បារអំពៅ បានធ្វើការណែដល់អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា ព្រោះមួកសុវត្ថិភាពនេះមានសារៈសំខាន់ណាស់ និងអ្នកបើកឡានត្រូវពាក់ខ្សែក្រវ៉ាត់។ ចំពោះពាក់មួកសុវត្ថិភាព មិនមែនមានន័យកាត់បន្ថយគ្រោះថ្នាក់ចរាចរនោះទេ គឺកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផងដែរពោលគឺបើកបរគោរពច្បាប់ចរាចរណ៍គឺជាពលរដ្ឋល្អក្នុងសង្គមនិងមានសុវត្ថិភាព។
សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គណៈបញ្ជាការឯកភាពខណ្ឌបានអនុវត្តស្ទើរគ្រប់យប់ថ្ងៃផងដែរពិសេសនៅថ្ងៃចុងសប្ដាហ៍តួយ៉ាងដូចជានៅយប់មិញផងដែរស្ទើរគ្រប់ផ្លូវទាំងអស់ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ច្បារអំពៅនៃរាជធានីភ្នំពេញដោយសំដៅធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង