ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍អន្លង់គង សង្កាត់ព្រៃស ដើម្បីចង់ដឹងពីតម្រូវការរបស់ពួកគាត់

244

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី២៦ កក្កដានេះបាននឹងកំពុងដឹកនាំមន្ត្រី និងអាជ្ញាធរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍អន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីចង់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍នេះ។

  ក្នុងការចុះត្រួតពិនិត្យនោះលោកអភិបាលរាជធានីបានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែរួមនិងការដាក់លូជូនប្រជាពលរដ្ឋ ខណៈដែលផ្លូវ៣ខ្សែនេះកំពុងឈូសឆាយនៅឡើយ។
   លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយដែរ នោះគឺចលនាប្រជាពលរដ្ឋអោយទៅបោះឆ្នោតនៅថ្ងៃទៅ២៩ កក្កដា ខាងមុខនេះ ហើយបើក្រោយបោះឆ្នោត ប្រជាពលរដ្ឋក្នុងសហគមន៍នេះមានប្រឡាក់ថ្នាំជ្រលក់ដៃ ដែលបញ្ជាក់ពីការទៅចូលរួមបោះឆ្នោតហើយនោះ រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវបេតុងជូនតែម្តង។
   ក្រោយបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមនអន្លង់គងហើយនោះ លោក ឃួង ស្រេង ក៏នឹងអញ្ជើញបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោបន្តទៀតផងដែរ៕
 
អត្ថបទដែលជាប់ទាក់ទង