ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រន្ធត់ខ្លាំងណាស់ បុរសម្នាក់បើករថយន្ត បុកគូថគៀបជាប់ក្នុងកាបុិនឡានរបួសធ្ងន់

145

 

ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធមួយរវាងរថយន្ត១គ្រឿងម៉ាកតាកូម៉ាពណ៍ស្លែកពាក់ស្លាកលេខភ្នំពេញ២L-៧០៤៥បុករថយន្តពីខាងក្រោយបណ្ដាលរបួសធ្ងន់អ្នកបើកបរបង្កការភ្ញាក់ផ្អើលបុរសអ្នកបើកបរគៀបជាប់ក្នុងរថយន្តហេតុការនេះ កើតឡើងកាលវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែ កុម្ភ: ឆ្នាំ ២០២០នៅចំណុចស្ពានព្រះមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពព័ត៍មានពីកម្លាំងនគរបាលបានអោយដឹងថាមុនកើតហេតុកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានស្រាប់តែប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រាប់ថារថយន្តបុករថយន្តបណ្ដាលគៀបថៅកុងរថយន្តផងរួចលឺបែបនេះប្រញ្ញាប់ចុះមកក៏ឃើញបុរសអាយុប្រហែល៤០ឆ្នាំជាងអ្នកបើករថយន្តតាកូម៉ារបួសធ្ងន់គៀបក្នុងកាបុិននិងស្រែកអោយគេឯងជួយហើយឃើញមានមាន់ទានៅលើរថយន្តសង្ស័យគាត់ប្រកបរបរលកមាន់ទាតាមមើលមិនអាចយកអ្នករបួសបានក្រោយមកក៏យកដែកគាស់ទើបអាចយកបុរសអ្នកបកបរចេញឡើងទៅរថយន្តសង្រ្គោះឯកជនមានចំនួន២នាក់ធ្ងន់១ស្រាលម្នាក់ ។ នគរបាលបន្តថាករណីគ្រោះចរាចរណ៍ខាងលើនេះដោយរថយន្តរងគ្រោះមិនដឹងថាបុកជាមួយនិងរថយន្តអវីទេបើកមើលតាមភិនភាគរថយន្តរងគ្រោះខូចខាតផ្នែកខាងមុខសថង្ស័យបុកនិងរថយន្តប្រភេទយីឌុបឬរថយន្តបែនដឹកដីជាប្រភេទរថយន្តខ្ពស់ហើយបច្ចុប្បន្នរថយន្តបានយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំប្រគល់អោយក្រុមគ្រួសារបុរសអ្នកបើករថយន្តវិញ ។

អត្ថបទដែលជាប់ទាក់ទង