ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅអធិការវត្តដំណាក់ត្រាច ឃុំរំលេចលួចសឹករត់ចោលវត្តនិងនាំទ្រព្យវត្តទៅជាមួយ

89

  

ពោធិសាត់ : ចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានខេត្តពោធិសាត់បានលួចសឹកហើយរត់ចោលវត្តទៅរកស្រីហើយនាំយកទ្រព្យវត្តមួយចំនួនទៅជាមួយទៀតផង

យោងតាមព្រះសង្ឃគណកម្មការអាចារ្យរត្តនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឃុំរំលេចប្រាប់កាសែតថាថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះថាអតីតចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចឈ្មោះតាន់ចាន់ណា(ក្នុងហ្វេសប៊ុកមានគណនេយ្យKea Tanna)អាយុ៣០ឆ្នាំប្លាុយបានលួចសឹកជាមួយព្រះសង្ឃ១អង្គក្នុងវត្តកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ហើយនាំទៅជាមួយនូវរថយន្តតូយ៉ូតាហាយឡែនឌ័រ១គ្រឿងនិងបច្ច័យជាច្រើន

ករណីនេះខាងមន្ត្រីសង្ឃនិងខាងធម្មការមិនបានដឹងឮឬទទួលស្គាល់ឡើយ

ព្រះតេជគុណហានណា  សុផាត់គង់នៅកុដិនិងវត្តជាមួយអតីតចៅអធិការរូបនោះបានមានសង្ឃដីការប្រាប់ថាអតីតចៅអធិការពិតជាបានសឹករត់ចោលវត្តមែន

អតីតះចៅអធិលាររូបនោះធ្លាប់មានជម្លោះជាមួយពុទ្ធបរិស័ទជាច្រើនក្និងតំណាក់ចុងក្រោយនេះជាក់ស្តែងកាលពីបុណ្យមាឃបូជាថ្មីៗនេះ  ពេលលោកនងទីអាចារ្យនិងគណកម្មការផ្សេងទៀតបានកត់ត្រាចំណូលចំណាយក្នុងកម្មវិធីបុណ្យនិងលើការសាងសង់

លោកអ៊ុកមួនមេឃុំរំលេចសម្តែងការខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំងនឹងការសឹកលួចលាក់ហើយរត់ចោលវត្តរបស់តាន់ចាន់ណាអតីតចៅអធិការវត្តដំណាក់ត្រាចនោះ

លោកមេឃុំថាការលួចសឹកខ្លួនឯងដោយបង្ខំនោះមិនត្រឹមត្រូវតាមពុទ្ធបញ្ញតិ្តនិងវិន័យសង្ឃឡើយហើយក៏អត់មានមន្ត្រីសង្ឃមន្ត្រីធម្មការនិងពុទ្ធបរិស័ទណាទទួលស្គាល់ដែរ

លោកមេឃុំបានបន្តថាពេលអតីតមេវត្តបរាជិកនោះរត់់ទៅ  ទើបបោះវិក័យប័ត្រចំណាយអោយមកគណកម្មការវត្តក្នុងនោះនៅជំពាក់គេជំពាក់ថ្លៃជាង១៩.៥០៤ដុល្លាសរអាជាងគំនូរជាង១.៧០០ដុល្លាជំពាក់ថ្លៃគ្រឿងសំណង់៣៨លានរៀលជាដើម

ឥឡូវនេះ  សមាសភាពក្នុងវត្តអាជ្ញាធរមូលដ្ឋានបាននឹងកំពុងពិនិត្យនិងរៀបចំបណ្តឹងព្រហ្មទ័ណ្ឌប្រឆាំងនឹងអតីតចៅអធិការអោយមកទទួលខុសត្រូវចំពោះវត្តនិងការនាំទៅជាមួយនូវទ្រព្យវត្តផង

គេដឹងថាអតីតចៅអធិការវត្តដែលរត់ចោលវត្តតាមស្រីហើយទៅរស់នៅស្រុកកំណើតដើមឯក្បែរសាលាបឋមសិក្សានិងអនុវិទ្យាល័យកំពង់ស្វាយភូមិ/សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ 

ទាក់ទិននិងការចោតប្រកាន់នេះយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអតីតះចៅអធិការវត្តនោះបានទេ

អត្ថបទដែលជាប់ទាក់ទង