ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះតូបសម្រាប់សំណាក់ធម៌ ចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ ស្លាប់លោកយាយម្នាក់

48

ខេត្ត​កំពង់​ចាម​ ៖​ ថ្ងៃអាទិត្យ ១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣​ ត្រូវ​នឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៣:៤៧នាទីទៀបភ្លឺ សមត្ថកិច្ចនគរបាលស្រុកកងមាស ទទួលបានព័ត៌មានថាមានករណីអគ្គីភ័យកើតឡើង នៅចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ​ បានស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានព័ត៌មានភ្លាមអធិការនគរបាលស្រុកបានចុះដល់កន្លែងកើតហេតុនិងចេញឡានទឹកអន្តរាគមន៍ជាបន្ទាន់ ។

លុះដល់កន្លែងកើតហេតុ សមត្ថកិច្ចយើងបានអនុវត្តភារកិច្ច ពន្លត់ជាបន្ទាន់ ។​ ជាតូបសម្រាប់សំណាក់ធម៌មានទំហំ ៥x១៥​ ប្រក់ក្បឿងជញ្ជាំងក្តា​ ករណីហេតុការណ៍នេះដែរ សមត្ថកិច្ចក៏បានប្រទះឃើញមានសព លោកយាយម្នាក់ដេកស្លាប់ ឈ្មោះ​ សន លី អាយុ​ ៧៦​ ឆ្នាំ មានទីលំនៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកងមាស ក្នុងហេតុការណ៍នេះ ។

ខណ:នេះជំនាញព្រហ្មទណ្ឌបើកការស៊ើបអង្កេតជាបន្ទាន់និងកំណត់រកមូលហេតុនៃការស្លាប់អោយបានច្បាស់លាស់ ៕

អត្ថបទដែលជាប់ទាក់ទង