ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតចៅអធិការវត្តដំណាក់ត្រាច ចេញមុខបកស្រាយ រឿងលាចាសិក្ខាបទ

105

ពោធិសាត់៖ លោក តាន់ ចាន់ ណា អតីត ចៅអធិការ វត្តវេឡូវ័ន្តដំណាក់ត្រាច ភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានខេត្តពោធិសាត់បានចេញមុខបំភ្លឺ ជុំវិញ ការលាចាកសិក្ខាបទ ហើយបែរជាមានការចោទប្រកាន់ថា លោកលួចរត់ ព្រោះ តែមានស្រី ដឹងលួចទ្រព្យសម្បត្តិរបស់វត្តព្រម ទាំងរថយន្តមួយគ្រឿងផងដែរ។

នៅព្រឹកថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ២០២០នេះ សារព័ត៌មានក្នុងស្រុកមួយបានផ្សាយថា គឺលោក តាន់ ចាន់ណា អតីត ចៅអធិការ វត្តវេឡូវន្ត័ បានបកស្រាយ ថា អ្វីដែលកើតមានឡើង ជុំវិញការសឹកឬលាចាកសិក្ខាបទរបស់លោកពេលនេះគ្មានការពិតទេ។

លោក តាន់ ចាន់ ណា អតីតចៅអធិការវត្តថ្លែងលើបញ្ហាដែលចោទប្រកាន់ចំនួន ៤ ចំណុចពាក់ព័ន្ធនឹងរថយន្តមួយគ្រឿង រឿងយកលុយវត្តរត់គេចខ្លួន និងរឿងរត់តាមស្រី ហើយការលាចាកសិក្ខាបទ នោះមានការដឹងឮពីព្រះសង្ឃមួយអង្គរួមនិងអាជ្ញាធរនិងគណៈសង្ឃផងដែរ។

អតីតចៅអធិការរូបនោះបានលើកឡើងថា
ទី-១ ពាក់ព័ន្ធនិងរថយន្តហាយឡែនឌរ័មួយគ្រឿងដែលខ្ញុំយកមកតាមខ្លួនពេលនេះមិនមែនជាសម្បត្តិរបស់ វត្តនោះទេ ព្រោះថាថវិកាដែលទិញរថយន្តនេះគឺជាថវិការបស់ញោម និងពុទ្ធបរិស័ទ ដែលស្រឡាញ់រាប់អានរូបគាត់ជាអ្នកផ្តល់ឲ្យទាំងស្រុងតែម្តង។

ទី២- ពាក់ព័ន និងថវិកា វត្ត លោកអន្ទិត តាន់ចាន់ណា បានប្រាប់ថា គាត់មិនបានយកលុយវត្តមួយរៀលណាដូចការចោទប្រកាន់នោះទេ គឺថវិកាវត្ត នៅលើគណៈកម្មការអាចារ្យវត្តជាអ្នកកាន់កាប់ ។

ទី៣- ពាក់ព័ន ចោទថា គាត់សឹករត់តាមស្រី វាក៏ជាការមិនពិតដែរ ពេលនេះគាត់រស់នៅ ផ្ទះជាមួយញោម ហើយកំពុងរិះរកការងារធ្វើបន្តដើម្បីជីវិត។

ទី៤- មូលហេតុដែលខ្ញុំសម្រេចចិត្តសឹកនេះគឺបណ្តាលមកពី មានជម្ងឺប្រចាំកាយ កម្រិតធ្ងន់ (បេះដូង)ម្យាងទៀតនៅក្នុងវត្តកើតមានអធិករ ដែលបង្ករឡើង ដោយបក្ខពួកនិយមធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំបាទយ៉ាងធ្ងន់ធ្ងរផងទើបខ្ញុំសម្រេចចិត្តសឹកតែម្តង។ ក្នុងការសឹកនេះ ខ្ញុំមានព្រះសង្ឃក្នុងវត្តមួយអង្គជាសាក្សី ជាអ្នកផ្សឹកខ្ញុំ ហើយខ្ញុំក៏បានជម្រាបអាជ្ញាធរដែនដី និងថ្នាក់ដឹកនាំសង្ឃជាន់ខ្ពស់ព្រមទាំងពុទ្ធបរិសទ ផងដែរ ខ្ញុំមិនបានរត់ចោលវត្តអ្វីនោះទេហើយក៌មិនបានយកទ្រព្យសម្បត្តិវត្តដូចការចោទប្រកាន់នោះដែរ ដោយសារតែមានក្រុមឈ្នានិះ មួយចំនួនមួលបង្កាច់ខ្ញុំតាំងពីនៅជាសង្ឃរហូតមកដល់ពេលនេះ ហេតុនេះស្នើសុំឲ្យ សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាយោគយល់ ជាពិសេស បងប្អូនក្នុងបណ្តាញសង្គមមេត្តាជ្រាបផងដែរ នេះជាការមួលបង្កាច់ទាំងស្រុង។

សូមបញ្ជាក់ថា ចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានខេត្តពោធិសាត់បានលួចសឹកហើយរត់ចោលវត្តទៅរកស្រីហើយនាំយកទ្រព្យវត្តមួយចំនួនទៅជាមួយទៀតផង។
យោងតាមព្រះសង្ឃគណកម្មការអាចារ្យវត្តនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឃុំរំលេចប្រាប់កាសែតថាថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះថាអតីតចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចឈ្មោះតាន់ចាន់ណា(ក្នុងហ្វេសប៊ុកមានគណនេយ្យKea Tanna)អាយុ៣០ឆ្នាំប្លាុយបានលួចសឹកជាមួយព្រះសង្ឃ១អង្គក្នុងវត្តកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ហើយនាំទៅជាមួយនូវរថយន្តតូយ៉ូតាហាយឡែនឌ័រ១គ្រឿងនិងបច្ច័យជាច្រើន។
ករណីនេះខាងមន្ត្រីសង្ឃនិងខាងធម្មការមិនបានដឹងឮឬទទួលស្គាល់ឡើយ។
ព្រះតេជគុណហានណា  សុផាត់គង់នៅកុដិនិងវត្តជាមួយអតីតចៅអធិការរូបនោះបានមានសង្ឃដីការប្រាប់ថាអតីតចៅអធិការពិតជាបានសឹករត់ចោលវត្តមែន។
អតីតចៅអធិលាររូបនោះធ្លាប់មានជម្លោះជាមួយពុទ្ធបរិស័ទជាច្រើនក្នុងដំណាក់ចុងក្រោយនេះជាក់ស្តែងកាលពីបុណ្យមាឃបូជាថ្មីៗនេះ  ពេលលោកនិងអាចារ្យនិងគណៈកម្មការផ្សេងទៀតបានកត់ត្រាចំណូលចំណាយក្នុងកម្មវិធីបុណ្យនិងលើការសាងសង់។
លោកអ៊ុកមួនមេឃុំរំលេចសម្តែងការខកចិត្តនិងខឹងសម្បាយ៉ាងខ្លាំងនឹងការសឹកលួចលាក់ហើយរត់ចោលវត្តរបស់លោកតាន់ចាន់ណាអតីតចៅអធិការវត្តដំណាក់ត្រាច។
លោកមេឃុំថាការលួចសឹកខ្លួនឯងដោយបង្ខំនោះមិនត្រឹមត្រូវតាមពុទ្ធបញ្ញតិ្តនិងវិន័យសង្ឃឡើយហើយក៏អត់មានមន្ត្រីសង្ឃមន្ត្រីធម្មការនិងពុទ្ធបរិស័ទណាទទួលស្គាល់ដែរ។
លោកមេឃុំបានបន្តថា៖ពេលអតីតមេវត្តបរាជិកនោះរត់់ទៅ  ទើបបោះវិក្កយបត្រចំណាយអោយមកគណៈកម្មការវត្តក្នុងនោះនៅជំ
ពាក់គេ៖១-ជំពាក់ថ្លៃជាង១៩.៥០៤ដុល្លារ ជាងគំនូរជាង១.៧០០ដុល្លារ ជំពាក់ថ្លៃគ្រឿងសំណង់៣៨លានរៀលជាដើម។
ឥឡូវនេះ  សមាសភាពក្នុងវត្តអាជ្ញាធរមូលដ្ឋានបាននិងកំពុងពិនិត្យនិងរៀបចំបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតចៅអធិការអោយមកទទួលខុសត្រូវចំពោះវត្តនិងការនាំទៅជាមួយនូវទ្រព្យវត្តផង។
គេដឹងថាអតីតចៅអធិការវត្តដែលរត់ចោលវត្តតាមស្រីហើយទៅរស់នៅស្រុកកំណើតដើមឯក្បែរសាលាបឋមសិក្សានិងអនុវិទ្យាល័យកំពង់ស្វាយភូមិ/សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ  ៕

យយយ

អត្ថបទដែលជាប់ទាក់ទង