ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 អត្រាគ្រោះថ្នាក់ដោយសារមី​ន​​​មា​​នការថយចុះប្រមាណ ៤០០០នាក់​ ​ក្នុង១៩៩៦ មក ៧៧នាក់ ក្នុងឆ្នាំ២០១៩​ ​

52

 

ខេត្តពោធិ៍សាត់៖ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំប្រតិបត្តិករទាំងអ​ស់ ចូលរួមអប់រំប្រជាពលរ​ដ្ឋ​ឲ្យបា​នស​កម្ម និងជាប្រចាំ ត្រូវខិតខំឆ្លើយតបដោះស្រា​យ​ប្រក​បដោយ​ប្រ​សិទ្ធភាព និងទាន់ពេលវេលា ​នូវសំណូមពររបស់​ប្រ​ជាពល​រដ្ឋ ដោយប្រមូលនិងកម្ទេច​ចោ​លគ្រាប់មី​ន គ្រាប់បែកចង្កោម​ ឬសំណល់ជាតិផ្ទុះពី​ស​ង្គ្រាម ដែលប្រជាពលរ​ដ្ឋ​ បានរា​យ​ការណ៍ ហើយអត្រាគ្រោះថ្នាក់ដោយសារមី​ន​​មា​​នការថ​យចុះប្រ​មាណ ៤០០០នាក់ ក្នុង១៩៩៦ មក ៧៧នាក់ ក្នុងឆ្នាំ២០១៩ និងបានប្តេជ្ញាបន្តគាំទ្រ​រា​ជរ​​​ដ្ឋាភិ​បា​ល​​ក​ម្ពុជា សម្រេចបានគោលដៅគ្មានមី​ន​នៅ​ឆ្នាំ​២០២៥ តាមរយៈគម្រោងបោសសម្អា​ត​​​មី​នដើ​ម្បីលទ្ធ​ផល។

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរកម្ពុជាគ្រប់គ្រង​ស​កម្មភា​ពក​ម្ចា​ត់មីន និងសង្គ្រោះជនពិការដោយសារមីន ​បា​នរៀបចំប្រារព្ធខួបលើកទី២១នៃ​ទិ​វាជា​តិយល់​ដឹ​ងអំពីមីន នៅវិទ្យាល័យប្រម៉ោយ​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអ​ធិ​បតី​ភាព លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់​ខ្ព​ស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែ​ន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រក​ម្ពុជា ដោយមានការចូលរួមពីឯកអ​​គ្គរដ្ឋ​ទូតអូ​ស្ត្រាលី​ប្រចាំ​នៅ​​ក​ម្ពុជា សេនានុព័ន្ធយោធាកូរ៉េខាង​ត្បូ​ង អនុប្រធានស្ថានបេសកក​ម្ម​វៀត​ណាម តំណាងអង្គការយូអិនឌី​ភី​ អង្គការយូនីសេហ្វ ក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តពាក់ព័ន្ធ ប្រតិ​បត្តិករ សកម្មភាពមីន អង្គការពាក់ព័ន្ធ​នា​នា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង​១​.៦​០០នា​ក់។

បន្ទាប់ពីសុន្ទរក​ថា​ស្វាគម​ន៍ដោយ លោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេ​ត្ត​ពោធិ៍​សាត់​រួចមក លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមី​ន​ បានអានសារលិ​ខិ​ត​របស់ សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា ក្នុងឱកាសប្រា​រ​ព្ធខួ​បលើ​ក​ទី២​១ នៃទិវាជាតិយល់​ដឹ​ងអំ​ពីមី​ន ២៤ កុម្ភៈ ២០២០។

លោកស្រី Cristia​n​ Munduate តំណាងប្រចាំប្រទេសរបស់អង្គកា​​រយូ​នីសេហ្វ បានមានប្រសាសន៍ថា​ នឹងបន្តកិច្ចសហប្រ​តិ​ប​ត្តិ​កា​រ និងគាំទ្ររាជរដ្ឋាភិ​បា​លក​ម្ពុជា និងដៃគូពាក់ព័ន្ធ​ ចូលរួមកាត់បន្ថយការគំរា​ម​កំហែង​ខាង​សេដ្ឋ​កិ​ច្ច​សង្គម ដែលបង្កឡើងដោយ​សា​រ​មី​ន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ ​និងជួយដល់ជនរងគ្រោះថ្នា​ក់​ដោយ​សារ​មីន និងសំណល់ជា​តិ​ផ្ទុះពី​ស​ង្គ្រា​ម និងលើកកម្ពស់​សិ​ទ្ធិរ​ស់នៅរបស់ជនពិការ ជាពិសេសកុមារ។​

លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូ​ត​អូស្ត្រាលី​ប្រចាំនៅ​ក​ម្ពុជា បានមានប្រសាស​ន៍​ ចាត់ទុកការអប់រំកាត់បន្ថ​យ​គ្រោះថ្នា​ក់ដោ​យសារ​មីន និងសំណល់ជាតិផ្ទុះពី​ស​ង្គ្រា​ម​ គឺជាកត្តាដ៏សំខាន់មួយក្នុងធ្វើ​ឲ្យ​អត្រា​គ្រោះថ្នា​ក់ដោ​យ​សា​រ​មីន មានកា​រថយ​ចុះ​ប្រមាណ ៤០០០នាក់ ក្នុង១៩៩៦ មក ៧៧នាក់ ក្នុងឆ្នាំ២០១៩ និងបាន​ប្តេ​ជ្ញាប​ន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុ​ជា សម្រេចបានគោលដៅគ្មាន​​មីននៅ​ឆ្នាំ២​០​២​៥ តាមរយៈគម្រោងបោ​ស​សម្អា​តមី​នដើម្បី​លទ្ធផល។​

លោក Nick Beresfo​r​d តំណាងប្រចាំប្រទេសរបស់អង្គការយូ​អិ​ឌី​ភី បានមានប្រសាសន៍​ថា​ អង្គការយូ​អិ​ន​ឌីភី សូមបញ្ជាក់សារជាថ្មីនូវកា​រ​ប្តេជ្ញា​ចិត្ត​គាំទ្រ​ដល់​កិ​ច្ចប្រតិ​ប​ត្តិការបោសសម្អាតមីនមី​ន និងសំណល់ជាតិផ្ទុះពី​ស​ង្គ្រា​ម​ និងជួយដល់ជនរ​ង​គ្រោះថ្នាក់ដោ​យសា​រ​មីន។

លោកទេសរដ្ឋមន្ត្រី លី ធុជ ​អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា​ ​កម្ពុជាបានចាប់ផ្តើមការងារបោសស​ម្អា​ត​មីន ជាលក្ខណៈមនុស្សធម៌ចា​ប់​តាំ​ងពី​ឆ្នាំ​១៩៩២ ដើម្បីធានាសុវត្ថិ​ភា​ព​ និងផ្តល់ដីបង្កបង្កើ​​នផល​ស​ម្រាប់ប្រជាជនភៀសសឹកដែលធ្វើមា​​តុភូមិ​និ​វ​ត្តន៍ បន្ទាប់មកការបោសសម្អាតមីន​ត្រូ​វបា​នធ្វើ​ឡើ​ង ដើម្បីសង្គ្រោះជីវិត កា​ត់បន្ថយគ្រោះថ្នាក់ និងគាំទ្រដល់កិច្ចអ​​ភិវ​ឌ្ឍ​ន៍នា​នា​។ ក្រោមនយោបាយ ឈ្នះ ឈ្នះ រប​ស់​ សម្តេចអគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញ​លេ​ញទូ​ទាំង ប្រទេសដែលអនុញ្ញាតឱ្យរាជរដ្ឋាភិ​បា​លមាន​លទ្ធ​ភាព​គ្រប់​គ្រា​ន់​ ចាត់ចែងការងារវិស័យ​ស​ក​ម្មភា​ព​មីននៅគ្រប់តំបន់ ដែលរងការគំរាមកំហែងដោ​យ​សារ​គ្រា​ប់​ទាំ​ងនោះ ប្រកបដោយប្រសិទ្ធ​ភា​ព​ និងបានកំណត់រៀបចំ ​ទិវាជាតិយល់ដឹង​អំពី​មី​ន ២៤ កុម្ភៈ ជារៀងរាល់ឆ្នាំតាំងពីឆ្នាំ​១​៩៩​៩​មក​ម្ល៉េះ​ ដើម្បីជាការក្រើនរំលឹក​ដ​ល់ប្រ​ជាព​ល​រដ្ឋទូ​ទាំង​ប្រ​ទេស ជាពិសេសបងប្អូនដែលកំពុងរ​ស់​នៅតំ​បន់​ប្រ​ឈ​ម​ ឲ្យមានការប្រុងប្រយ័ត្ន​ខ្ព​ស់ពី​គ្រោះថ្នាក់​ដោ​យ​សា​រមីន គ្រាប់បែក​ច​ង្កោម និងសំណល់ជាតិផ្ទុះពី​ស​ង្គ្រាម​។​

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាម សម្តេ​ចអ​គ្គម​ហាសេនា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជាណា​ចក្រ​ក​ម្ពុ​ជា​ និងជាប្រធានអា​ជ្ញា​ធ​រមីន លោកទេសរដ្ឋ​ម​ន្ត្រី លី ធុជ បានអំពាវនាវដល់អា​ជ្ញា​ធរ​ដែនដី​គ្រប់​លំដា​ប់​ថ្នាក់ ដៃគូពាក់ព័​ន្ធ​ ប្រតិបត្តិករសកម្ម​ភា​ពមី​ន​ជាតិ-អន្តរជាតិ ជាពិសេសបងប្អូនប្រ​ជា​ពល​រដ្ឋ​ទាំង​អ​ស់ ដូចតទៅ៖

១. អាជ្ញាធរដែនដី ត្រូវ​ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបាន​ដឹ​ងពី​តំ​បន់ ដែលមានផលប៉ះពាល់ដោ​យ​សា​រមីន គ្រាប់បែកច​ង្កោ​ម​ ​និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ​ក្នុ​ងភូ​មិសា​ស្រ្ត​ភូមិ ឃុំរបស់ខ្លួ​ន​។

២. សូមពិតទូលព្រះសង្ឃ ព្រះ​ថេរានុថេរៈ ក៏ដូចជាបងប្អូន ត្រូវចូលរួមជួយ​ព​ន្យ​ល់បន្ត ទៅពុទ្ធបរិ​ស័​ទចំណុះ​ជើ​ង​វត្ត ក៏ដូច​ជា​ក្រុមគ្រួ​សា​រ​ និងអ្ន​ក​ជិត​ខា​ងខ្លួន ឲ្យគោរពតាមការណែនាំពីសំ​ណា​ក់អា​ជ្ញាធ​រមូល​ដ្ឋា​ន អង្គការ ឬប្រតិបត្តិករ​ ​ដែលបានផ្តល់នូវការអប់រំ​អំ​ពីគ្រោះ​ថ្នាក់ដោ​យសា​រ​មីន គ្រាប់បែកចង្កោម ​និងសំណល់ជាតិផ្ទុះពី​ស​ង្គ្រាម​។

៣. ចៀសវាងការរុករកកាកសំណល់អេ​ត​ចាយ​ដែល​ជា​គ្រឿងផ្ទុះ ឬវត្ថុដែលសង្ស័យថាជា​គ្រឿ​ង​ផ្ទុះ។ មិនត្រូវកែច្នៃគ្រាប់​ ​ឬរំសេវ​ផ្ទុះ​។ មិនត្រូវប្រថុយប្រថានចូល​ទៅ​តំបន់ ដែលមិនស្គាល់ទីតាំង​ភូ​មិសា​ស្រ្ត ច្បាស់លាស់ក្នុងបំណងណាមួ​យ​ ​ដូចជាប្រើប្រាស់​ដី​ ​រុករកអនុ​ផ​ល​ព្រៃឈើ ឬធ្វើដំណើរឆ្លងកាត់ទាំងប្រថុ​យ​ប្រថា​ន។ មិនត្រូវ ប៉ះពាល់គ្រា​ប់​មីន គ្រាប់បែកចង្កោ​ម ​និងសំណល់ជាតិ​ផ្ទុះ​ពីស​ង្គ្រាម​ជាដា​ច់​ខាត ហើយត្រូវរាយកា​រ​ណ៍ជូ​នអា​ជ្ញាធ​រ​មូ​លដ្ឋាន ប្រតិបត្តិក​រ​បោស​សម្អា​ត​មី​ន ឬសមត្ថកិច្ចនគ​រ​បាល​ជា​ប​ន្ទាន់ នៅពេលបាន​ឃើ​ញ​ បានដឹង ពីទីកន្លែង​ដែ​ល​មាន​មីន គ្រាប់បែកច​ង្កោ​ម ឬសំណល់ជាតិ​ផ្ទុះ​ពីសង្គ្រា​ម​។

៤. ស្នើសុំប្រតិបត្តិករទាំងអស់ ​ចូ​លរួមអប់រំប្រជា​ព​លរ​ដ្ឋឲ្យ​បានស​កម្ម និងជាប្រចាំ ជាពិសេសត្រូវយកចិត្ត​ទុ​កដា​ក់​ពិនិ​ត្យតាម​ដា​ន​ និងកំណត់មុខសញ្ញាជន​ដែ​លងា​យរ​ង​គ្រោះ​ថ្នាក់​ ដើម្បីធ្វើ​កា​រ​អ​ប់រំ។ ជាមួយគ្នា​នេះ​ ត្រូវខិតខំឆ្លើយត​ប​ដោះស្រា​យប្រ​កប​ដោយ​ប្រ​សិទ្ធ​ភា​ព និងទាន់​ពេ​ល​វេ​លា នូវសំណូមព​រ​រប​ស់ប្រជា​ព​ល​រដ្ឋ ដោយប្រមូលនិងកម្ទេច​ចោ​លគ្រាប់មីន គ្រាប់បែកចង្កោម ឬ​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រា​ម​ ដែល​ប្រជាព​ល​រដ្ឋ បានរា​យកា​រ​ណ៍ ។

លោកទេសរដ្ឋមន្ត្រី បាន​អំ​ពាវនា​វដ​ល់ដៃគូ​អ​ភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យ​ឯ​កជននានា សូម​បន្តជួយឧបត្ថម្ភគាំទ្រទាំង​ស្មា​រ​តី សម្ភារៈ និងថវិកា​ ដើម្បីបន្តនិរន្តរភា​ព​ក្នុងកា​រអនុ​វ​ត្តសកម្មភាពអប់រំកា​ត់​បន្ថ​យគ្រោះថ្នា​ក់ដោ​យសា​រ​មីន គ្រាប់​បែក​ចង្កោ​ម​ និងសំណល់ជាតិផ្ទុះពីស​ង្គ្រា​ម ​និងសូមថ្លែងអំណរគុណយ៉ា​ងជ្រា​លជ្រៅ​ ​និងស្មោះស្ម័គ្របំ​ផុ​តជូ​នចំពោះប្រ​ទេស​ជា​មិត្ត ដៃគូអ​ភិ​វឌ្ឍ​ន៍ បណ្តាអង្គការជាតិ-អ​ន្ត​រជាតិ និងប្រតិបត្តិករសកម្ម​ភា​ព​មីន​ទាំ​ងអស់ ដែលបានចូលរួមយ៉ាង​ស​ក​ម្មជា​មួយរាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងសកម្មភាពបោ​ស​សម្អា​ត​មីន និងអប់រំយល់​ដឹ​ងអំ​ពីមីន ដើម្បីសង្រ្គោះជីវិត កា​ត់បន្ថយគ្រោះថ្នាក់​ ​ផ្តល់នូវសុវត្ថិ​ភា​ព​ និងលើកកម្ព​ស់​ជីវ​ភាព​រស់នៅរ​បស់ប្រជា​ពល​រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង