សម្រាប់ឆ្នាំ២០១៩នេះ នៅរាជធានីភ្នំពេញ គ្រោះថ្នាក់អគ្គិភ័យ បានកើតមានឡើងចំនួន ៩២លើក កើនលើស ឆ្នាំមុន១៥លើក
ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៩នេះ នៅរាជធានីភ្នំពេញគ្រោះថ្នាក់អគ្គិភ័យ បានកើតមានឡើងចំនួន ៩២លើក កើនលើសឆ្នាំមុនចំនួន១៥លើក ហើយមូលហេតុដែលបង្កអោយមានអគ្គីភ័យនេះ គឺផ្តើមចេញពី
កា
រឆ្លងចរន្ដអគ្គិសនី ៦២លើក និងការធ្វេសប្រហែសភ្លើងរបស់ប្រជាពលរដ្ឋ ចំនួន១២លើក ។
នេះបើយោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងរបាយការណ៍នេះបង្ហាញអោយឃើញថាក្នុងរយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យ បានកើតមានចំនួន ៩២លើក /៧៧ លើក កើន១៥លើក (ស្លាប់ ១នាក់/២នាក់, របួស ២១នាក់/២០នាក់) ឆេះផ្ទះ ៤៥ខ្នង, ១៨បន្ទប់, ឃ្លាំង ៣ខ្នង, រោងចក្រ ៣ខ្នង, រោង៥ខ្នង, តូប ៤២តូប, រថយន្ត ១៦គ្រឿង, ម៉ូតូ ២២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។
ក្នុងរបាយការណ៏នេះក៏បានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់អគ្គិភ័យនោះ គឺផ្តើមចេញពីការឆ្លងចរន្ដអគ្គិសនី ៦២លើក, ធ្វេសប្រហែសភ្លើង ១២លើក, កំពុងស្រាវជ្រាវ ៦លើក និងមូលហេតុ ផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើពិធីសន្និបាត បូកសរុបលទ្ធផលការងារ
ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ រយៈពេល០២ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ និង២៧ ខែកុម្ភៈនេះ និងគ្រោងអញ្ជើញ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួង មហាផ្ទៃជាអធិបតីភាពផងដែរ ៕