អ្នកជាសះស្បើយពីវីរុស COVID-19 មានជិត ២៥.០០០នាក់
ទោះបីអ្នកស្លាប់ និងឆ្លងវីរុស COVID-19 មានការកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃក្តី ចំនួនអ្នកដែលជាសះស្បើយពីវីរុសមរណៈខាងលើ ក៏មានច្រើនខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ហើយរហូតមកដល់ថ្ងៃចន្ទនេះ មានអ្នកជាសះស្បើយចំនួន ២៤.៩៦៣នាក់។ នេះបើតាមទិន្នន័យរបស់វេបសាយ Johns Hopkins CSSE។
បើតាមទិន្នន័យ ប្រទេស និងតំបន់ក្រៅពីចិនដែលមានអ្នកជំងឺជាសះស្បើយ មានដូចខាងក្រោមនេះ៖ សិង្ហបុរី (៥១នាក់) ថៃ (២១នាក់) ជប៉ុន (២២នាក់) កូរ៉េខាងត្បូង (១៨នាក់) អង់គ្លេស (៨នាក់) ម៉ាឡេស៊ី (១៥នាក់) វៀតណាម (១៤នាក់) ម៉ាកាវ (៦នាក់) អូស្រ្តាលី (៩នាក់) បារាំង (៤នាក់) អារ៉ាប់រួម (៤នាក់) ឥណ្ឌា (៣នាក់) ហុងកុង (១២នាក់) រុស្សី (២នាក់) អេស្ប៉ាញ (២នាក់) តៃវ៉ាន់ (៥នាក់) អាមេរិច (៥នាក់) កម្ពុជា (១នាក់) កាណាដា (៣នាក់) ហ្វាំងឡង់ (១នាក់) អាឡឺម៉ង (១៤នាក់) ទីបេ (១នាក់) នេប៉ាល់ (១នាក់) ភីលីពីន (១នាក់) ស្រីលង្កា (១នាក់) បែលហ្សិច (១នាក់) អ៊ីតាលី (២នាក់) រុស្សី (២នាក់)៕