ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកមកពី៨ប្រទេស ចូលរួមព្រឹត្តការណ៍ការប្រកួត រត់ពាក់កណ្តាលម៉ារ៉ាតុន នៅខេត្តកែបលើកទី១

87

កែប៖នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹត្តការណ៍ការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុននៅខេត្តកែបលើកទី១ដែលមានកីឡាករ-កីឡាការិនីជាង១០០នាក់ចូលរួមដែលមកពីបណ្តាល៨ប្រទេសក្រោមការសហការសហព័ន្ធអត្តពលកម្មស្ម័គ្រជាមួយក្រុមហ៊ុន (DELIGHT) ខេត្តកែបក្នុងគោលបំណងបំផុសវិស័យកីឡាអត្តពលកម្មចម្ងាយឆ្ងាយរបស់ខ្លួន។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុននៅខេត្តកែបលើកទី១មាន៨ប្រទេសចូលរួម គឺកម្ពុជាបារាំង អាមេរិក ជប៉ុន ឈីលីជដើម ក្នុងកីឡាករ-កីឡាការិនីចូលរួមច្រើនប្រទេសជប៉ុន។ សម្រាប់វិញ្ញាសារួមមានចម្ងាយ៥គីឡូម៉ែត្រមានកីឡាចូលរួមចំនួន៧៥នាក់ ចម្ងាយ១០គីឡូម៉ែត្រ មានកីឡាករចូលរួមចំនួន ៣៣នាក់ និងចម្ងាយ២១គីឡូម៉ែត្រ មានកីឡាករ ចូលរួមចំនួន ២៧នាក់ ។
លោកបានបន្តថា ការរៀបចំធ្វើឡើងដើម្បីបំផុសវិស័យកីឡាអត្តពលកម្មចម្ងាយឆ្ងាយ ហើយគ្រោងបង្កើតការប្រកួតកីឡារត់ពាក់កណ្តាលម៉ារ៉ាតុនជ្រើសរើសជើងឯកថ្នាក់ជាតិខេត្ត ព្រមទំាងបំផុសឲ្យបណ្តាលប្រទេសជាច្រើនបានស្គាល់តំបន់ទេសចរធម្មជាតិខេតកែបរបស់កម្ពុជាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង