ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិ​សេស​ជូនជ​ន​រួ​ម​ជាតិខ្មែរ ពាក់ព័ន្ធស្ថាន​ភា​ព​ថ្មីៗ

52

 

ភ្នំពេញ៖ នៅព្រឹ​កថ្ងៃច​ន្ទ​ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាប​តី​តេ​ជោ​​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ច​ក្រក​ម្ពុ​ជា បានថ្លែងសារពិសេស​មួ​យជូន​ជន​ជា​តិខ្មែរ​ទាំ​ងអស់ ពាក់ព័ន្ធស្ថានភា​ព​ថ្មីៗចុ​ងក្រោ​យ។​

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប​ច្ចុប្ប​ន្ននេះ ជំំងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈ​មដ៏ធំ​មួយ សម្រាប់សកលលោ​ក​ ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម​ ​និង​ការ​ថម​ថយនៃ​​កំណើ​ន​សេ​ដ្ឋកិ​ច្ច។ ប្រការនេះ ក៏បានបង្កើតជា​កា​រព្រួយបារម្ភ និងភាពរំជើបរំជួលដល់វិ​និ​យោ​គិន និយោជិត និងសាធារណជនផ​ង​ដែរ។ រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុ​ង​តំ​បន់​បាន​ប្រញាប់ប្រញាល់ដាក់ចេញ​នូ​វ វិធានការ ដើម្បីជួយស្រោចស្រង់កាត់បន្ថយ​នូ​វផ​ល​ប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋ​កិ​ច្ច។ ដូចប្រទេសដទៃទៀតនៅ​ក្នុងតំបន់ ជំងឺ COVID-19 នេះក៏មានផលប៉ះពាល់មកលើវិ​ស័​យសំ​ខាន់ៗ​នៃសេ​ដ្ឋកិច្ចក​ម្ពុ​ជាដែរ មានវិស័យពីររងផល​ប៉ះ​ពាល់​ធ្ងន់ជា​ង​គេ​គឺ៖​ ទី១)-វិស័យ ទេសចរ​ណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លា​ច​លែងហ៊ា​នធ្វើដំ​ណើ​រ​កម្សាន្ដ និង ការបិទជើងយន្ត-ហោះ និង ទី២)-វិស័យកាត់ដេ​រ​ ដោយ​សារកា​រខ្វះវ​ត្ថុ​ធា​តុដើម ត្បិតរោងចក្រមួយ​ចំ​នួននៅ​ប្រទេ​សចិន​មិនទា​ន់​បើកដំណើ​ការ​ឡើង​វិញជា​ប្រក្រ​តី​ ។

សម្តេចតេជោបានបន្តទៀតថា នៅ​ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក៏មិនឱបដៃ​នៅ​ស្ងៀមមើ​លស​ហគ្រាស​ ​និងក្រុមហ៊ុនទទួលរងនូវ​ផ​លប៉ះ​ពាល់​ក្មួ​យៗ​ជាកម្មករ-និយជិតមួយចំនួនបាត់បង់​កា​រ​ងារហើយកំណើនសេដ្ឋកិច្ចថម​ថ​យធ្លា​ក់​ចុះ​ ដែលអាចបង្កជាហា​និ​ភ័​យដល់សង្គមជាតិទាំង​មូ​លនោះ​ឡើយ​​ ​។ អាស្រ័យ​ហេតុ​នេះ​ ក្នុងស្មារតីបុរេសក​ម្ម​ថ្ងៃនេះ​ រាជរដ្ឋាភិបាលបា​ន​សម្រេ​ចចិ​ត្តដាក់​ចេញនូ​វវិធា​នអ​ន្ត​រាគម​ន៍​បន្ទាន់ ដើម្បីគ្រប់គ្រងផលប៉ះពាល់ចំ​ពោះ​មុ​ខ នៅក្នុងវិស័យមួ​យ​ចំ​នួ​ន ក្នុងគោលដៅធានាលំនឹ​ង​នៃ​សេដ្ឋ​កិច្ច​ និងសង្គម។ រាជរដ្ឋាភិបាលបាន​គិ​តគូ​រ​លើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួរអង្គ​ពា​ក់​ព័ន្ធ​ផង និងជំរុញលើកស្ទួយកំណើ​ន​នៅតា​មវិស័យដែលមានស​ល់​សក្តា​នុព​លផង រួមមាន៖ ទី១)ជួយដល់ក្រុម​ហ៊ុ​ន​​ដែលទទួលរងផ​ល​ប៉ះ​ពា​ល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុន​ទាំ​​ងនោះ អាចបន្តអាជីវក​ម្ម​បាន​នៅក្នុង​ពេល​ដ៏លំ​បា​ក​នេះ ទី២)ជួយដល់កម្ម​ក​រ-និយោជិត ក្នុងករណីត្រូវ​បា​ត់​បង់ ឬត្រូវព្យួ​រ​ការងារ ឱ្យមានលំនឹងជីវ​ភា​ព និងអាចលើកកម្ពស់​ជំនា​ញ ​ព្រមទាំងផលិតភាពកា​រ​ងាររ​បស់ខ្លួ​នស​ម្រាប់​អ​នាគត និង​ទី៣)ជួយទ្រទ្រង់លើកស្ទួយ​កំ​ណើ​ន ជាពិសេសជួយដល់សហគ្រា​ស​ធុន​តូ​ច និងមធ្យម ដែលជាឆ្អឹ​ង​ខ្នងនៃ​សេដ្ឋ​កិ​ច្ចជា​តិ។ ទន្ទឹមនេះ វិធានការ​ដែលត្រូវបា​ន​ដាក់​ចេ​ញម​ក​នេះ​ មិនត្រឹមតែជួយកាត់បន្ថ​យ​ផល​ប៉ះពា​ល់ចំពោះ​មុខ​ប៉ុ​ណ្ណោះទេ​ តែក៏ជាវិធានការជួយលើកស្ទួយ​ភា​ពប្រ​កួត​ប្រ​ជែង​ដល់​វិ​ស័យទាំ​ង​នោះ ​និងសេដ្ឋកិច្ចជាតិទាំ​ង​មូល នៅពេលជំងឺ COVID-19 បានឆ្លងផុតទៅ ផ​ង​ដែរ​ ។

សម្តេចតេជោ ហ៊ុន​ ​សែន បានមានប្រសាសន៍លើក​ឡើ​ង​ថា ក្នុងករណីរោង​ច​ក្រស​ហគ្រា​ស ត្រូវព្យូរកា​រ​ងារ ដោយសារខ្វះវត្ថុធា​តុ​ដើ​ម ​ដោយសារវីរុ​ស​កូ​រ៉ណា និងEBA នោះ កម្មករកម្មការិ​នី​កា​ត់ដេរ នឹងទទួលប្រា​ក់​ខែ​៦០% លើប្រាក់ខែអប្ប​រិ​មា​ ដោយ​នៅក្នុង​នោះប្រា​ក់​ខែ៤០% ជាបន្ទុករបស់ថៅកែរោ​ង​ច​ក្រ និងប្រាក់២០% ទៀតទទួលបានពីកា​រ​ឧប​ត្ថម្ភ​រប​ស់រា​ជរដ្ឋា​ភិបា​ល​។ សម្តេចនាយករដ្ឋម​ន្រ្តី​ បានមានប្រ​សា​សន៍ថា ដើម្បីទទទួលបាន​ប្រា​ក់​ខែនេះ កម្មករកម្ម​កា​រិ​នី ត្រូវចូលរួម​វ​គ្គប​ណ្តុះប​ណ្តាល​ ​ដែលរៀបចំឡើយដោយក្រសួ​ង​កា​រងារ និងបណ្តុះបណ្តាលវិ​ជ្ជា​​ជីវៈ។ ការបណ្តុះបណ្តាលជំនា​ញ​ខ្លី​ៗ​នេះ ​នឹងជំរុញសមត្ថភាពការ​ងា​រដ​ល់ក​ម្មក​រកា​ន់តែ​ប្រសើរ​ឡើ​ង។ ជាមួយគ្នា​នេះ​ រាជរដ្ឋាភិបាលនឹង​ខិ​តខំ​ស្វែង​រកការងារជូ​ន​កម្ម​ករ​ធ្វើ​ទៀត​ផ​ង។​

ចំពោះជំនួយដល់រោងចក្រស​ហ​គ្រាស​វិ​ញ គឺរាជរដ្ឋាភិបាល អាចលើកលែ​ង​ពន្ធ ពី៦ខែ ទៅ១ឆ្នាំ ចំពោះរងចក្រសហគ្រាសណា​ ​ដែ​លរងគ្រោះផ​ល​ប៉ះពាល់ ពីវីរុសកូរ៉ូណា និង EBA។ សម្តេចតេជោបានប្រ​កា​សពី​វិធាន​កា​រជា​ច្រើន​ទៀត ក្នុងការជួយផ្នែក​ឧ​ស្សាហ​កម្ម​កា​ត់ដេរនេះ។ ទន្ទឹមនឹងនោះ ​ស​ម្តេចតេជោបានបន្តទៀ​ត​ថា វិធានការរបស់រាជរដ្ឋា​ភិ​បា​លពេ​ល​នេះ បានបង្ហាញ​ឲ្យ​ច្បា​ស់ថា កម្ពុជាមិនត្រូវការ​ព​ន្ធ​២០​% ដែលអឺរ៉ុបបាន​ស​ម្រេច​ព្យួរ​ពីកម្ពុ​​ជា​នោះទេ។ សម្តេចតេជោ បានប្រកាសយ៉ាម៉ឹងម៉ាត់ពីការ​អ​នុវត្តច្បា​ប់​រ​បស់ក​ម្ពុ​ជា កម្ពុជាត្រូវរក្សាឯករា​ជ្យ​ និងអធិបតេយ្យភាព​ក​ម្ពុ​ជារប​ស់​ខ្លួន។ កម្ពុជានឹងមិនស្នើ​សុំ​ព​ន្ធ ២០% ពីអឺរ៉ុប​វិ​ញ​​នោះទេ សម្តេចកម្ពុជាបានអះអាងថា​ ​កម្ពុជាបានត្រៀមរួចជាស្រេច​ចំ​ពោះវិ​បត្តិ​កូរ៉ូ​ណា និងបញ្ហា EBA នេះ។

សម្តេចតេជោ ហ៊ុន​ ​សែន បានប្រកាសពីវិធានកា​រ​ជំរុញ និងលើកកម្ពស់វិស័យ​សហ​គ្រាន​ ធុនតូច និងមធ្យម​នៅ​កម្ពុ​ជា​។ សម្តេចតេជោបាន​លើ​កឡើ​ងថា សហគ្រានធុនតូ​ច​ និងមធ្យមនៅមានក​ក្តា​នុ​ពល ខ្លំាងណាស់ ពិសេសខាង​ក​សិ​កម្ម​។ ការជំរុញសហ​គ្រា​សធ​នតូច និងមធ្យម បាននឹងបង្កើនការ​ងា​រដ​ល់​ព​លរដ្ឋ និងពង្រឹកចង្វាក់​ផ​លិត​កម្ម​នៅក្នុ​ង​ស្រុ​ក​។ សម្តេចតេជោនាយក​រ​ដ្ឋមន្រ្តី បានប្រកាសពីការនឹងមិ​ន​យ​ក​ពន្ធលើផ្ទះដែលមានតម្លៃក្រោម៧​ម៉ឺ​ន​ដុល្លា​រផ​ងដែរ។ ជាមួយគ្នានេះ ​ស​ម្តេចតេជោ​បាន​ជំ​រុ​ញដល់ក្រុមហ៊ុនដែលសាង​ស​ង់ផ្ទះ​ក្នុ​ង​តម្លៃសមរម្យលក់ ឲ្យ​មន្រ្តីរាជការ តែបើពេលនេះលក់មិន​ទា​ន់អ​ស់នោះ​ទេ​ ​គឺអាចបន្តលក់ឲ្យ​ព​លរ​ដ្ឋជា​ទូ​ទៅ។ វិធានការរបស់ររាជរ​ដ្ឋា​ភិបា​លនាពេ​ល​នេះ គ្រាន់តែជាវិធានការជុំ​ទី​១​ប៉ុ​ណ្ណោះ។​ ​វិធានការជាច្រើនទៀ​ត​បាន​កំពុ​ងសិក្សា ហើយនេះជាស្មារតីជាតិរបស់​ថ្នា​ក់ដឹ​ក​នាំ ដែលមិនមានទម្លាប់​ទុ​កឲ្យ​ពល​រដ្ឋ​ណាម្នា​ក់​ស្លាប់​នោះ​ទេ​៕

(សំរាប់ខ្លឹមសារលម្អិតបន្ថែមមានភ្ជា​ប់ក្នុងសុន្ទរថាសម្តេចតេជោនាយករ​​ដ្ឋមន្ត្រី)

អត្ថបទដែលជាប់ទាក់ទង