ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្តេចម៉ាឡេតែងតាំងលោកមូហាធៀរ ជានាយករដ្ឋមន្រ្តីស្តីទី!

111


Malaysian king appoints Mahathir as interim PM after accepting his resignation

វេបសាយក្នុងស្រុកម៉ាឡេផ្សាយថាព្រះមហាក្សត្រម៉ាទ្រង់ទទួលបានលិខិតសុំលាលែងពីតំណែងនាយករដ្ឋមន្រ្តីម៉ាឡេលោកវេជ្ជបណ្ឌិតមូហាធៀរ មូហាម៉ាត់ហើយនៅរសៀលថ្ងៃចន្ទ និងនៅល្ងាចដដែលនេះព្រះមហាក្សត្របានតែងតាំងលោកមូហាធៀរជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នតទៅទៀតទម្រាំជ្រើសរើសបាននាយករដ្ឋមន្រ្តីថ្មីនិងបង្កើតគណៈរដ្ឋមន្រ្តីតាមច្បាប់រដ្ឋធម្មនញ្ញរបស់ម៉ាឡេ។

នៅទីបំផុតព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឱ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែ ទ្រង់ក៏បានសម្រេចឱ្យ​លោកស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។

បើមិនមានអ្វីប្រែប្រួលទេ លោក មហាធៀ មហាម៉ាត់ នឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយដោយគ្មានវត្តមានគណបក្សរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម។ រដ្ឋាភិបាលចម្រុះថ្មីនេះនឹងមានសមាសភាពមកពីគណបក្សតូចៗមករួមជាមួយគណបក្សរបស់លោក មហាធៀ មហាម៉ាត់ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺសមាជិកសភាចំនួន ១១ រូបនៃគណបក្សរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម ក្នុងនោះម្នាក់ជាអនុប្រធានគណបក្សរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម ផង ក៏បានដើរចេញពីលោក​ទៅបង្កើតក្រុមឯករាជ្យមួយនៅក្នុងសភា តែត្រូវបានគេមើលឃើញថា ក្រុមនេះនឹងចូលរួមជាមួយលោក មហាធៀ មហាម៉ាត់ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ លើសពីនេះទៀត គណបក្ស UMNO របស់លោកអតីតនាយករដ្ឋមន្ត្រីដែលហ៊ុំព័ទ្ធបណ្តឹងករណីអំពើពុករលួយ​លោក ណាជីប រ៉ាហ្សាក់ ក៏នឹងចូលរួមក្នុងសម្ព័ន្ធថ្មីរបស់លោក មហាធៀ មហាម៉ាត់ ដែរ។ បើរដ្ឋាភិបាលចម្រុះថ្មីនេះត្រូវបានបង្កើតតាមការគ្រោងទុកមែន គណបក្សរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម នឹងក្លាយជាគណបក្សប្រឆាំង ហើយលោក អានវ៉ា អ៊ីប្រាហ៊ីម ជៀសមិនផុត​ពីការចូលគុកជាថ្មីទៀតទេ ព្រោះគាត់មានបណ្តឹងពីរបីរួចជាស្រេចនៅក្នុងតុលាការ ហើយស្ថានភាពនយោបាយនៅម៉ាឡេស៊ី ក៏នឹងនៅតែរំជើបរំជួលរហូតដល់ការបោះឆ្នោតជាថ្មី ដែលគ្មានភាពប្រាកដប្រជា។

អត្ថបទដែលជាប់ទាក់ទង