ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន ពាមជីកងប្រកាស ចូលរួមការប្រកួតកីឡាជាតិលើកទី៣ឆ្នាំ២០២០

83

ភ្នំពេញ៖ក្លិបតេក្វាន់ដូWT(World Taekwondo)វិទ្យាល័យហ៊ុនសែនពាមជីកងរបស់ខេត្តកំពង់ចាមបានប្រកាសថានឹងចូលរួមប្រកួត

កីឡាជាតិលើកទី៣នាឆ្នាំ២០២០នេះ ។

ជាមួយនឹងការប្រកាសបែបនេះវិទ្យាល័យមួយនេះបានរៀបចំការប្រកួតរកជើងឯកក្នងក្របខ័ណ្ឌសាលារបស់ខ្លួនយៈពេល២ថ្ងៃគឺថ្ងៃទី២២-២៣ខែកុម្ភៈឆ្នាំ២០២០ដើម្បីជ្រើសរើសកីឡាករកីឡាការិនីតេក្វាន់ដូWTឆ្នើមត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៣នាខែ

ឧសភាខាងមុខនេះ។

លោកសំ សុខយីជាសមាជិកប្រតិបត្តិខេមរសហព័ន្ធនិងជាគ្រូបង្វឹកកីឡាតេក្វាន់ដូបានប្រាប់ឲ្យដឹងថាការប្រកួតកីឡាតេក្វាន់ដូ

ជើងឯកប្រចាំឆ្នាំ២០២០ខេត្តកំពង់ចាមដើម្បីចម្រាញ់កីឡាករកីឡាការិនីតេក្វាន់ដូWTឆ្នើមប្រកួតតំណាងខេត្តកំពង់ចាមក្នុងការចូលរួមព្រឹត្តិ

ការណ៍ការប្រកួតកីឡាជាតិលើកទី៣ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី៤រហូតដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០នៅភ្នំពេញ។សកម្មភាពដោយមានការជួយគាំទ្រពីលោកបណ្ឌិតសភាចារ្យលោក ហង់ជួន ណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកប្រធានមន្ទីរអប់រំខេត្ត ស្រុកកងមាស នាយកវិទ្យាល័យហ៊ុន សែន ពាមជីកង ។

លោកបានបន្ថែមទៀតថាការប្រកួតខាងលើកនេះមានកីឡាករកីឡាការិនីចំនួន៣៨នាក់ក្នុងកីឡាការិនី២០នាក់ដែលមានវិញ្ញសាមេគុននិងប្រយុទ្ធទៅតាមផែនការនៃវិញ្ញាសាដាក់ប្រកួតកីឡាជាតិឆ្នាំ២០២០ដោយក្នុងនោះកីឡាការិនីមានវិញ្ញាសាមេគុននិងប្រយុទ្ធ៥ប្រភេទទម្ងន់គឺប្រភេទទម្ងន់ក្រោម៤២គីឡូក្រាម,៤៦គីឡូក្រាម៤៩,៥៣គីឡូក្រាមនិង៥៧គីឡូក្រាម។ចំណែកកីឡាករមានវិញ្ញាសាមេគុននិងប្រយុទ្ធ៩ប្រភេទទម្ងន់គឺប្រភេទទម្ងន់ក្រោម៤៥គីឡូក្រាម,៤៨គីឡូក្រាម,៥៤គីឡូក្រាម,៥៨គីឡូក្រាម,៦៣គីឡូក្រាម,៦៨គីឡូក្រាម,៧៤គីឡូក្រាម,៨០ គីឡូក្រាមនិង៨០គីឡូក្រាមឡើង។

លោកគ្រូបានបន្តថាមុនចេញការប្រកួតកីឡាជាតិយើងនឹងធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពបច្ចេកទេសនិងស្របតាមគោលការណ៍ច្បាស់លាស់ធ្វើឲ្យប្អូនៗ កូនៗទាំងអស់គ្នាមានឆន្ទៈមុតស្រួចទទួលបានលទ្ធផលជាផ្លែផ្ការួមមានមេដាយ មាស ប្រាក់  និងមេដាយសំរឹទ្ធ។ លោកសុំអំពាវនាវដល់ថ្នាក់ដឹកនាំខេត្តជួយឧបត្ថម្ភដល់កីឡាករ-កីឡាការិនីហ្វឹកហាត់រយៈពេល២ខែពង្រឹងសមត្ថភាពបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង