ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២,០០ម៉ែត្រ, កងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាន

150

ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៦ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងថា គិតត្រឹមម៉ោង ១០:៣០នាទីព្រឹកនេះ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន។

សកម្មភាពបងប្អូនកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១០:៣០នាទីព្រឹកនេះ ទឹកទន្លេសេកុង បានបន្តហក់ឡើងកម្ពស់ ១២,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន(កម្រិតប្រកាសអាសន្ន ១១,៥០ម៉ែត្រ)៕

អត្ថបទដែលជាប់ទាក់ទង