អ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូងកើនដល់ ២.០២២នាក់ ក្រោយមានអ្នកឆ្លងថ្មី ២៥៦នាក់
ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានប្រកាសថាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ២៥៦នាក់ទៀត បណ្តាលឲ្យតួលេខនៃអ្នកឆ្លងសរុបកើនដល់ ២.០២២នាក់។
៩០ភាគរយនៃការឆ្លងថ្មីគឺស្ថិតនៅទីក្រុង Daegu ដែលជាកន្លែងផ្ទុះវីរុសខ្លាំង ក្នុងប្រទេសកូរ៉េខាងត្បូង។ ចំនួនអ្នកឆ្លងត្រូវគេរំពឹងថានឹងកើនឡើងខ្លាំងទៀត។
រហូតមកដល់ពេលនេះ នៅកូរ៉េខាងត្បូង មានអ្នកស្លាប់ចំនួន ១៣នាក់ដោយសារវីរុសមរណៈខាងលើ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង មានការរាតត្បាតវីរុសកូរ៉ូណាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយតួលេខនៃអ្នកឆ្លងដ៏ច្រើនបែបនេះ បានធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសទី ២ដែលមានអ្នកឆ្លងច្រើនបំផុតបន្ទាប់ពីប្រទេសចិន៕