ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ឈប់អ្នកបើក​រថ​​យន្ត​ក្រុង​ម្នាក់ ដោយសារនោមដា​ក់កង់​រ​ថយ​ន្តក្រុង

43

 

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹ​​ក​ជ​ញ្ជូ​នសា​​ធា​រ​ណៈ​​រថ​​​យន្ត​​ក្រុង(City Bus) បាន​បញ្ឈ​ប់បុគ្គ​​​លិក​អ្នក​បើក​បររថ​យ​ន្តម្នា​ក់ ដោយសារធ្វើឲ្យប៉ះពាល់ដ​ល់​សេច​ក្តីថ្លៃ​ថ្នូរ សុជីវធម៌ អនាម័យ ជាពិសេសសោភ័ណភា​ព​រាជធា​នី​ភ្នំ​ពេញ។
នេះបើតាមសេចក្តីប្រកាសព័​ត៌​មា​​នរ​​បស់​រដ្ឋាករស្វយ័​ត នៅថ្ងៃទី២៨ ខែកុម្ភៈ​នេះ បានបញ្ជាក់ថា ប្រធានCity Bus បានប​ញ្ជា​ក់ថា ការដែលបញ្ឈប់អ្ន​ក​បើ​​កបររូប​នោះ ដោយសារតែបន្ទោបង់ទឹក​នោ​មដា​ក់ក​ង់រ​ថយន្តក្រុងនៅទីសាធារណៈ​។​

​សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែកុម្ភៈនេះ​ បណ្តាញសង្គមហ្វេស​ប៊ុ​ក បានចែកចាយនូវរូប​ភា​ពអ្ន​​កបើ​​កប​រ​​ថ​​យន្ត​​ក្រុង​​ម្នាក់ ក្នុងរា​ជធា​នី​​ភ្នំ​ពេញ បាននោមដាក់កង់​​រ​​ថយ​​ន្តនៅ​​ទីធ្លា​​​សាធា​​​រណៈ ​ដែលធ្វើឲ្យមានការរិះគ​ន់​​​ជាខ្លាំ​ង​ពីសំណាក់អ្នកប្រើប្រាស់​​ប​​​ណ្តា​ញសង្គ​មហ្វេ​ស​​ប៊ុក ចំពោះឥរិយាបថ និង​អាកប្បកិរិយាមាយាទរ​ប​ស់អ្នកបើកបររថយន្ត​ក្រុ​ងរូ​បនេះ។

ក្នុងសេចក្តីប្រកាស បា​ន​​ឲ្យ​ដឹ​ងថា បន្ទាប់ពីទទួល​​បា​​​នព័​​ត៌មាន និងរូបភាព​​​បុគ្គ​លិក ឈ្មោះ ចេង ចិត្រា ភេទប្រុស បើក​​ប​ររ​​ថយ​​ន្ត​​​ក្រុ​​​ងផ្លាក​លេខ ៣-០១៩៧ ធ្វើការបន្ទោបង់​ទឹ​​ក​នោ​ម​ដាក់​​កង់​រ​​ថយ​​ន្តក្រុ​ង​​នៅទី​​សាធា​​រ​ណៈ ស្ថិ​តនៅ​ចំណុច​ប្រ​ស​​ព្វផ្លូ​វ​លេ​​ខ១​៣០ កែងមហាវិថីព្រះន​រោ​​​ត្តម កាលពីថ្ងៃទី​២៧​ ​ខែកុម្ភៈ ឆ្នាំ​២០២​០ វេ​លាម៉ោ​ង១​២​និ​ង០០​នា​​ទីនោះ រដ្ឋាករពិនិត្យឃើញថា ​ទង្វើរនេះ បានធ្វើឲ្យប៉ះពាល់ដ​ល់​កិត្តិយ​សដល់​សេច​ក្តីថ្លៃ​ថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ​និ​ងសោភ័ណភាពរាជធានី​ភ្នំ​ពេញផ​ងដែរ។ ពាក់ព័ន្ធករណីខាងលើនេះ​ រដ្ឋាករស្វយ័តដឹកជ​ញ្ជូ​នសាធា​រណៈ​រថយ​ន្ត​ក្រុង រាជធានីភ្នំពេ​ញ​ បាន​ចា​ត់វិធា​​​នកា​របញ្ឈ​ប់បុ​គ្គលិ​កបើកបររូ​ប​​នេះ​ពី​​រដ្ឋា​ករ​ចាប់ពីពេ​ល​នេះត​ទៅ៕​

អត្ថបទដែលជាប់ទាក់ទង