ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាខណ្ឌមិនមែនត្រឹមតែ មើលនិងកែអក្ខរាវិរុទ្ធក្នុងរបាយការណ៍នោះទេ តែត្រូវសិក្សា និងមើលបញ្ហានានា ដែលកើតឡើងនៅក្នុងមូលដ្ឋាន

56

ភ្នំពេញ៖ ការងាររបស់ក្រុមប្រឹក្សាខណ្ឌមិនមែនត្រឹមតែមើលនិងកែអក្ខរាវិរុទ្ធក្នុងរបាយការណ៍នោះទេ អ្វីដែលត្រូវធ្វើអោយចំគោលដៅនោះ គឺការសិក្សា មើលបញ្ហានានា ដែលកើតឡើងនៅក្នុងមូលដ្ឋាន ហើយលើកបញ្ហាទាំងនោះអោយអាជ្ញាធរខណ្ឌអនុវត្ត ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋបាលខណ្ឌមានភាពជឿនលឿន ទាំងការបំរើប្រជាពលរដ្ឋទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នមូលដ្ឋាន។ ដោយហេតុថា នៅពេលខាងមុខនេះថ្នាក់ជាតិនិងធ្វើប្រតិភូម្មមកឲ្យថ្នាក់ក្រោមជាតិនូវការងារជាច្រើនទៀត ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្តពិសេសនៅថ្នាក់ខណ្ឌនេះតែម្តង។

   នេះបើតាមការបញ្ជាក់របស់លោកជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកាសដែលលោក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញលើកទី០៩របស់ក្រុមប្រឹក្សាខេណ្ឌទួលគោកអាណត្តិទី៣កាលពីព្រឹកថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០២០ នៅសាលាខណ្ឌទួលគោកដោយមានវត្តមានលោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោកនិងលោកស្រីញ៉ែម មុំប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌទួលគោក

  លោកឯក ឃុនដឿន ក្នុងឱកាសនោះក៏បានលើកឡើងដោយជំរុញឲ្យមន្ត្រីខណ្ឌទាំងអស់អនុវត្តកិច្ចការងារដែលថ្នាក់រាជធានីប្រគល់ជូន ពោលគឺ ធ្វើយ៉ាងណាបម្រើឱ្យចំទិសដៅ ដែលអាជ្ញាធររាជធានី

ដាក់ចុះនិងការចង់បានរបស់ប្រជាពលរដ្ឋ

   លោក ឯក ឃុនដឿន ក៏បានជំរុញឲ្យសម្អាតនិងធ្វើការកែលំអកំណាត់ផ្លូវ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទូលគោកអោយបានស្អាតនិងមានសណ្តាប់ធ្នាប់ ដោយសារផ្លូវនេះគ្រោងនឹងដាក់ឈ្មោះជាផ្លូវសិរីលង្កា ខណៈដែលនៅប្រទេសបង់ក្លាដេស

ក៏បានដាក់ឈ្មោះផ្លូវមួយខ្សែនៅទីក្រុង ដាកាប្រទេសបង់ក្លាដេសឈ្មោះថា ផ្លូវនរោត្តមសីហនុផងដែរនោះ។

  ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះផងដែរ លោកស្រីញ៉ែម មុំប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌទួលគោក ក៏បានលើកឡើងការងារមួយចំនួនផងដែរ ដើម្បីឲ្យអាជ្ញាធរក៏ដូចជាសមាជិកក្រុមប្រឹក្សាអនុវត្ត នោះការជម្រុញអោយធ្វើការផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នូវជំងឺទឹកនោមផ្អែមដែលផ្ដើមចេញពីភេជ្ជៈផ្អែមនិងការបង្ការ ទប់ស្កាត់នូវមេរោគ កូរ៉ូណា Covid-19ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង