ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនការយកចិត្តទុកដាក់ លើការងារសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន

53

ភ្នំពេញៈលោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកង​ បានអោយដឹងកាលពីកាលពីព្រឹកថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០២០នេះថា លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចម្រុះ​ដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុស ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ អោយមានរបៀបរៀបរយល្អប្រសើរនិងបោសសម្អាតធ្វើអនាម័យបរិស្ថាន នៅតាមដងមហាវិថីនិងដងផ្លូវនានាក្នុងខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថាចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវនេះ គឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ខណ្ឌបឹងកេងកងទាំងមូលផងដែរ ដោយមិនត្រូវមើលរំលងឡើយ ហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គឺពួកគាត់ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារនេះ ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនិមួយៗនោះ ពោលគឺនាព្រឹកព្រលឹមនិងពេលល្ងាចនិងកាត់បន្ថយភាពអាណាធិបតេយ្យ តាមដងផ្លូវផងដែរ។ ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍ អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅ ដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុន សហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារនោះ ហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់ តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវនិមួយៗ នោះសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នា ជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកង ដើម្បីមុខមាត់កិត្តិយសខណ្ឌបឹងកេងកង ដែលជាខណ្ឌទើបបង្កើតថ្មីដោយបំបែកចេញពីខណ្ឌចំការមន។ ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកង និងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹម៕

អត្ថបទដែលជាប់ទាក់ទង