ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងសួនច្បារ
ខេត្តព្រះសីហនុ៖ នៅវេលាព្រឹកថ្ងៃ២៨កុម្ភៈ២០២០នេះសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យសាកសពបុរសម្នាក់ដែលដាក់ការសន្និដ្ឋានជាបឋមថាទំនងជាជនជាតិចិន(ស្លៀកខោជើងវែងពណ៍ខ្មៅពាក់អាវយឺតដៃបំពង់ពណ៍ស)ដេកស្លាប់នៅម្តុំរង្វង់មូលសួនច្បារបុរីគុជអាសុីក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុក្រោយពីគេប្រទះឃើញសាកសពនេះកាលពីម៉ោងជិត៩ព្រឹកមិញ។
ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់និងសាវតារបស់ជនរងគ្រោះនៅឡើយដោយកំពុងធ្វើការត្រួតពិនិត្យកោសល្យវិច្ចយ័និងស្រាវជ្រាវតាមបច្ចេកទេស៕