ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់រថយន្ត ដោយខ្លួនឯង របួស១០នាក់

59

កោះកុង៖
នៅថ្ងៃទី ២៨/០២/២០២០ វេលាម៉ោង ០៨និង១៥នាទីព្រឹក​​ មមានករណីគ្រោះថ្នាក់រថយាន ដោយខ្លួនឯង កើតឡើង ០១លើក លើវិថីព្រឹទ្ធាចារ្យ សាយ ភូថង នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូូងទឹក ស្រុកបូទុមសាគរ បង្ករ​ឡេីង​ដោយរថយន្ត ០១គ្រឿងម៉ាក KIA ពណ៌ ខៀវ ពាក់ស្លាកលេខ ២O ៨០៧៤ ភ្នំពេញ បើកបរទិសដៅដឹករោងការ និងសំភារះធ្វើម្ហូបការ ពីរស្រុកស្រែអំបិល ទៅស្រុកគីរីសាគរ ក្រឡាប់លើថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួសមនុស្សចំនួន ១៤នាក ស្រី ៤នាក់ របួសធ្ងន់ ០២នាក់ ស្រី ០១នាក់ ។

មូលហេតុ : បើកបរក្នុង​ស្ថានភាព​ល្បឿនលឿន ត្រង់​ចំណុច​ផ្លូវកោង​។
១ – អ្នកបើកបរឈ្មោះ ប៊ូ យូសៀន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំង ឃុំ ស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង។
២- ឈ្មោះ ថា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស្រែអំបិល ។
៣- ឈ្មោះ ឆក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៤- ឈ្មោះ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៥- ឈ្មោះ ចក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៦- ឈ្មោះ ផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៧- ឈ្មោះ ព្រែក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៨- ឈ្មោះ ផែន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៩- ឈ្មោះ ណាត ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។
១០- ឈ្មោះ វី ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។

ជនរងគ្រោះ ស្រី ៤នាក់ទៀតមិនស្គាល់ឈ្មោះ បញ្ជូនទៅមន្ទីរពេទ្យ មុនកំលាំងជំនាញទៅដល់ ។
ជនរងគ្រោះខាងលើ យើងបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក តាមរយះ រថយន្តសង្គោះ អណ្តូងទឹក និងរថយន្តសង្គោះថ្មស រថយន្ត ខូចខាតធ្ងន់ យើងយកមករក្សាទុកនៅអធិការដ្ឋាន រងចាំការដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង