ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន គ.ជ.ប បា្រប់ពីលួចបន្លំសន្លឹកឆ្នោត

202

ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ការលួចបន្លំសន្លឹកឆ្នោត គឺជាការរំលោភបណ្តាបទដ្ឋានប្រព័ន្ធបោះឆ្នោត សំដៅធានា ឬជួយបង្កើនលទ្ធផលសំឡេងឆ្នោត ឲ្យគណបក្សនយោបាយណាមួយ។ ការលួចបន្លំសន្លឹកឆ្នោត អាចកើតឡើងក្នុងការអនុវត្ត នៅដំណាក់កាលនីមួយៗ នៃការបោះឆ្នោត គឺដំណាក់កាលរៀបចំបញ្ជីបោះឆ្នោត ដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលបោះឆ្នោត ដំណាក់កាលរាប់សន្លឹកឆ្នោត នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោកប្រធានគ.ជ.ប បានបញ្ជាក់ថា តាមមាត្រា ១០៥ ចែងថា ” អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែមួយដងគត់ ដោយត្រូវទៅបោះឆ្នោត ដោយខ្លួនឯងផ្ទាល់” ។ ក្នុងន័យនេះហើយ បានជាគ្រប់សកម្មភាព ការងាររបស់គ.ជ.ប គឺតែងតែបង្ហាញតម្លាភាព ដោយមានាករចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ហើយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ កន្លងមក គ្មានទេ ការលួចបន្លំ សន្លឹកឆ្នោត និងគ្មានទេការតវ៉ា៕

 

អត្ថបទដែលជាប់ទាក់ទង