ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការម្រាមដៃស្អាត សមាជិកអតីតបក្សសង្រ្គោះជាតិ ៥នាក់ ត្រូវបានផាកពិន័យ ម្នាក់១០លានរៀល

84

ភ្នំពេញ៖ បន្ទាប់ពីបើកសវនាការអស់រយៈពេលមួយព្រឹកនៅថ្ងៃទី២៦ ខែកក្កដា ​ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានសម្រេចធ្វើការផាកពិន័យ ជាទឹកប្រាក់ចំពោះសមាជិក អតីតគណបក្សសង្រ្គោះជាតិ ចំនួន៥នាក់ ក្នុងនោះក៏មានអតីតតំណាងរាស្ត្រម្នាក់ ដោយក្នុងម្នាក់ៗចំនួន១០លានរៀល ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត។

សមាជិកអតីតគណបក្សសង្គ្រោះជាតិទាំង៥រូបនោះ រួមមានទី១៖ ឈ្មោះ ថោង សាវឿន អាយុ៥១ឆ្នាំ រស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង, ទី២៖ ឈ្មោះ ម៉ាង ឈុន អាយុ៥១ឆ្នាំ រស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង, ទី៣៖ ឈ្មោះ ជា ជាវ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៤៖ ឈ្មោះ ពៅ តាំង និងទី៥៖ ឈ្មោះ គ្រុយ គឹមសាំង។ អតីតសមាជិកគណបក្សសង្គ្រោះជាតិ​ ត្រូវបានប្តឹងដោយសមាជិកគណបក្សប្រជាជនខេត្តបាត់ដំបង បន្ទាប់ពីពួកគេដឹកនាំមនុស្សមួយក្រុម ធ្វើយុទ្ធនាការម្រាមដៃស្អាត ដើម្បីរារាំងមិនឱ្យប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត។ នេះ គឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៤២ ក្នុងករណីអ្នកដាក់ពាក្យប្តឹង គាត់នៅតែមិនសុខចិត្តគាត់អាចដាក់ពាក្យតវ៉ា នៅអំឡុងរយៈពេល០៣ថ្ងៃ។ ចំពោះករណី លោក ជា ជាវ រហូតដល់ពេលនេះ គាត់មិនទាន់រងបណ្តឹងផ្សេងទៀតនៅឡើយ ប៉ុន្តែបើក្នុងករណីមានបណ្តឹងថេមទៀត ទៅ គ.ជ.ប នោះគាត់នឹងអាចរងវិធានការច្បាប់ផ្សេងទៀត ដោយសារតែគាត់ត្រូវបានតុលាការកំពូល ហាមឃាត់សិទ្ធិនយោបាយរយៈពេល៥ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង