ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជម្រើសលីគជប៉ុន ត្រៀមប្រកួតជាមួយU19បាទី និងបឹងកេតដើមខែក្រោយ

181

ភ្នំពេញ៖ ក្រុមកីឡាករចម្រុះក្របខណ្ឌលីគជប៉ុន(JAPAN FOOTBALL LEAGUE) នឹងចូលរួម ប្រកួតជាមិត្តភាពចំនួន២ប្រកួតជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ពោលគឺត្រូវជួបក្រុមយុវជនសាលាបាល់ទាត់ជាតិ U19បាទី និងជួបជាមួយក្រុមកំពូលតារាងបឹងកេត នាដើមខែសីហាខាងមុខ ។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានបញ្ជាក់ថា ដោយសារបឹងកេត ត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិលីគជប៉ុន នាថ្ងៃទី០៥ ខែសីហា ជាន់គ្នានឹងកម្មវិធីប្រកួតលីគកំពូលកម្ពុជា រវាងបឹងកេត និងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ដូច្នេះទើប CNCC សម្រេចលើកការប្រកួតក្រុមទាំងពីរ មកធ្វើនៅថ្ងៃទី២៧ ខែកក្កដានេះវិញ ។ តែមុនជួបបឹងកេតរយៈពេល ២ថ្ងៃ ក្រុមជម្រើសលីគជប៉ុន នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម U19បាទីមុន នៅថ្ងៃទី០៣ ខែសីហាខាងមុខ ។
លោកឆាំង ពិសិដ្ឋបានចាត់ទុកការប្រកួតខាងលើ គឺជាឱកាសដ៏ល្អ ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ ពិសេសគឺការរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសកម្ពុជា-ជប៉ុន ។ លោកមានជំនឿចិត្ត ថា នឹងមានអ្នកគាំទ្រច្រើន ចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង