គ.ជ.ប ផ្តល់ប័ណ្ណផ្លូវការដល់ អ្នកសារព័ត៌មានអន្តរជាតិ ២០៣នាក់ មកពី៦៦អង្គភាព ដើម្បីយកព័ត៌មានបោះឆ្នោត
ភ្នំពេញ៖សេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២៦ខែកក្កដានេះ បានបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានអន្តរជាតិ ។
បើតាមសេចក្តីប្រកាសរបស់គ.ជ.ប គិតត្រឹមល្ងាចថ្ងៃចុងក្រោយនេះ គ.ជ.ប បានផ្តល់ប័ណ្ណអ្នកសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានអន្តរជាតិ ចំនួន២០៣នាក់ (ស្រីមានចំនួន៤១នាក់ ) មកពី៦៦ស្ថាប័ន នៅជុំវិញពិភពលោក ដើម្បីចូលរួមយកព័ត៌មាននៅថ្ងៃបោះឆ្នោត ក្នុងនោះអង្គភាពសារព័ត៌មានអន្តរជាតិធំៗ រួមមាន ជាអាទិ៍ ៖ ទីភ្នាក់ងារសារព័ត៌មាន AFP – Thomson Reuters – AP (Associated Press) – EPA – Xinhua ALJAZEERA – KYODO NEWS ទូរទស្សន៍ Channel News Asia – NHK និងកាសែតអានជាភាសាចិន Cambodia Sin Chew Daily និងកាសែតបារាំង LE MONDE៕
ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្រមតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌ និងត្រូវផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោត ឲ្យមានប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ឯករាជ្យ ត្រឹមត្រូវ និងមិនលម្អៀង៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គ.ជ.ប៖