ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយរបាយការណ៍លើកដំបូង ស្តីពីព័ត៌មាន សម្រាប់ប្រជាពលរដ្ឋយល់ដឹងអំពីថវិកា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

61

 

ភ្នំពេញ៖វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានចេញផ្សាយរបាការណ៍ស្តីពីព័ត៌មានសម្រាប់ប្រជាពលរដ្ឋយល់ដឹងអំពីថវិកាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាតាមរយៈការគាំទ្រពីអង្គការUNDP និងបណ្តាញហិរញ្ញប្បទានអាកាសធាតុ

របាយការណ៍លើកដំបូងនៅថ្ងៃទីខែមីនាឆ្នាំ២០២០បានឲ្យដឹងថាដោយផ្តោតទៅលើសំណួរថាតើរដ្ឋាភិបាលកំពុងដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈការបែងចែកថវិកានិងមានវិធីសាស្រ្តផ្តល់អោយមានការសន្ទនារវាងសង្គមស៊ីវិលរដ្ឋាភិបាលនិងសភា។

របាយការណ៍នេះត្រូវបានធើ្វឡើងដោយផ្អែកលើទិន្នន័យបានមកពីច្បាប់ថវិកាកម្ពុជារបាយការណ៍ពិនិត្យចំណាយសាធារណៈលើការប្រែប្រួលអាកាសធាតុឆ្នាំ២០១៧និងប្រភពឯកសារដ៏ទៃទៀតរបស់រដ្ឋាភិបាល។

របាយការណ៍ដដែលនេះបានបញ្ជាក់ចំនួនតួលេខរបស់ប្រជាពលរដ្ឋប្រមាណ១លានខ្នងផ្ទះដែលប៉ះពាល់មកពីអាកាសធាតុធ្ងន់ធ្ងរក្នុងចន្លោះឆ្នាំ២០០០ដល់២០១៧ដោយរួមមានផ្ទះ៧៤៣.៣០១ខ្នងផ្ទះត្រូវខូចខាតដោយសារទឹកទំនន់ផ្ទះ១៨០.០០០ខ្នងផ្ទះត្រូវខូចខាតដោយសារខ្យល់ព្យុះនិងផ្ទៃដីប្រមាណ៤២០.០០៨ហិកតា។

ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថាផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជានឹងកើនឡើងដោយធ្វើឱ្យGDP ធ្លាក់ចុះ,% នៅត្រឹមឆ្នាំ២០២០និងបណ្តាលឱ្យGDP ធ្លាក់ចុះ,% ទាបជាងផែនការនៅឆ្នាំ២០៥០ប្រសិនបើការប្រែប្រួលអាកាសធាតុឥឡូវនេះពុំបានដោះស្រាយអោយទាន់ពេល។ផែនការរបស់ប្រទេសកម្ពុជាក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០អាចនឹងប្រឈមភាពគ្រោះថ្នាក់។

បណ្ឌិតតឹកវណ្ណារ៉ានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានមានប្រសាសន៍ថានេះជារបាយការណ៍ទីមួយដែលបានធ្វើការសិក្សាយ៉ាងស៊ីជម្រៅលើបញ្ហាប្រឈមនានាដែលប្រទេសកម្ពុជាកំពុងជួបប្រទះលើបញ្ហាប្រែប្រួលអាកាសធាតុនិងមានការចូលរួមផ្តល់មតិយោបល់ពីស្ថាប័នពាក់ព័ន្ធនានា។របាយការណ៍នេះនឹងចូលរួមបន្ថែមដល់រាជរដ្ឋាភិបាលនិងសភាធ្វើការអភិវឌ្ឍប្រទេសដែលធន់នឹងការប្រែប្រួលអាកាសធាតុនិងដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជាសុខភាពប្រាក់ចំណូលសន្តិសុខសង្គមនិងជីវភាពរស់នៅរបស់ប្រជាជន

លោកJulien Chevillard ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ UNDP បានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការរបាយការណ៍លើកដំបូងនេះជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ព័ត៌មានទាំងនោះអាចប្រើជាជំនួយដល់កិច្ចសន្ទនាររវាងសង្គមស៊ីវិលជាមួយនឹងរដ្ឋសភាជាតិក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាក់ព័ន្ធនានាលើការរៀបចំផែនការថវិកានិងផលប៉ះពាល់ជាអតិបរមា។

លោកKrishna Sapkota នាយកប្រតិបត្តិFreedom Forum  ប្រចាំប្រទេសនេប៉ាល់បានចែករំលែកបទពិសោធនៃពីគំនិតផ្តួចផ្តើមធ្វើរបាយការណ៍ព័ត៌មានសម្រាប់ប្រជាពលរដ្ឋយល់ដឹងអំពីថវិការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសនេប៉ាល់រួមទាំងតួនាទីសំខាន់នៃរបាយការណ៍ក្នុងការជួយលើកកម្ពស់ការយល់ដឹងនិងបង្កើតការជជែកវែកញែកលម្អិតអំពីការចំណាយលើការប្រែប្រួលអាកាសធាតុ។

អ្នកចូលរួមក៏បានគូសបញ្ជាក់ថា ស្រ្តីត្រូវបានចាត់ទុកជាជនងាយរងគ្រោះដូចជាបាត់បង់ប្រាក់ចំណូលមានវិបត្តិបន្ទាប់ពីគ្រោះមហន្តរាយបន្ទុកការងារនិងបញ្ហាសុខភាពជាដើម។រដ្ឋាភិបាលគួរបន្ថែមការផ្សព្វផ្សាយព័ត៌មានពីភាពងាយរងគ្រោះរបស់ស្រ្តីដែលបណ្ដាល់មកពីការប្រែប្រួលអាកាសធាតុតាមរយៈបន្ថែមថវិកាជាតិ។

ព័ត៌មាននេះមានសារសំខាន់ខណៈដែលស្ត្រីនិងក្មេងស្រីមានហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ក្រៅពីនេះអ្នកចូលរួមក៏បានបង្ហាញពីតម្រូវការក្នុងការបញ្ជូនថវិកាបន្ថែមទៀតដល់ថ្នាក់ក្រោមជាតិ។

លោកឃុតចាន់ដារ៉ាសមាជិកគណៈកម្មការទីនៃរដ្ឋសភាបានកោតសរសើរដល់ការផ្តួចផ្តើមឡើងនូវកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់។ហើយលោក ក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋសភាក្នុងការចូលរួមពេញលេញជុំវិញការជជែកដេញដោលលើដំណើរការថវិកា។

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានផ្តល់ជាអនុសាសន៍សម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនចំណាយក្នុងតំបន់គោលដៅសំខាន់ៗសម្រាប់អត្ថប្រយោជន៍ដល់ការប្រែប្រួលអាកាសធាតុដោយមានតម្លាភាពលើការបែងចែកថវិកានិងការចំណាយព្រមទាំងបង្ហាញថវិកាអាកាសធាតុសម្រាប់ប្រជាពលរដ្ឋទូទៅអាចចូលមើលបានលើសពីនេះក្រសួងចាប់ផ្តើមកិច្ចពិភាក្សាជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងការពង្រឹងថវិកាឆ្ពោះទៅរកការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ

អត្ថបទដែលជាប់ទាក់ទង