អ៊ីស្រាអែលវាយប្រហារស៊ីរីបន្ទាប់ពីគ្រាប់រ៉ុកកែតនៅស្រុកកាលីឡេ
រ៉ុក្កែតនេះហាក់ដូចជាភ្លើងឆេះឆួលពីការប៉ះ ទង្គិចគ្នារវាងរបបនិងក្រុមឧទ្ទាម នៅពេលដែលការប្រយុទ្ធគ្នា កាន់តែខ្លាំងក្លានៅភាគខាងលិច និងភាគខាងត្បូងប្រទេសស៊ីរី។
យោធាអ៊ីស្រាអែលបានបាញ់រ៉ុកែ្កត នៅប្រទេសស៊ីរីជាការឆ្លើយតបទៅនឹងបំណែកពីរ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រកាលីឡេ កាលពីថ្ងៃពុធ។
កងទ័ពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា តំបន់ជុំវិញអ្នកបាញ់គ្រាប់រ៉ុក្កែតនេះ ត្រូវបានកំណត់គោលដៅ ដោយកាំភ្លើងធំរបស់អ៊ីស្រាអែល។
រ៉ុក្កែតនេះហាក់ដូចជាភ្លើងឆេះឆួល ពីការប៉ះទង្គិចរវាងរបបស៊ីរី និងពួកឧទ្ទាម នៅតាមបណ្តោយព្រំដែន ជាមួយអ៊ីស្រាអែល។ កងកម្លាំងរបស់ប្រធានាធិបតីបាសាអាល់អាសាដ កំពុងប្រយុទ្ធដើម្បីចាប់យកភូមិឧទ្ទាម ដែលនៅសេសសល់ នៅភាគខាងត្បូងនៃតំបន់ហ្គោលហោន។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើសកម្មភាពប្រឆាំង នឹងការប៉ុនប៉ងណាមួយ ដើម្បីសម្របសម្រួលអធិបតេយ្យភាព អ៊ីស្រាអែល និងសុវត្ថិភាពនៃជនស៊ីវិលរបស់ខ្លួន។
ប៉ូលីសអ៊ីស្រាអែល មិនអាចរកឃើញសំណល់គ្រាប់រ៉ុកែ្កតមីស៊ីល ឬបាយអណាមួយឡើយ បើទោះបីជាធ្វើការស្រាវជ្រាវអស់ជាច្រើនម៉ោង នៅក្នុងតំបន់ក៏ដោយ។ យោងតាមកាសែត Times of Israel បានឱ្យដឹងថាការស្វែងរកកម្ទេចកម្ទី នឹងបន្តឡើងវិញនៅថ្ងៃព្រហស្បតិ៍។
យោធាក៏បាននិយាយផងដែរថា គ្រាប់រ៉ុក្កែតនេះមិនបានធ្វើឱ្យប្រព័ន្ធការពារមីស៊ីល របស់ប្រទេសអ៊ីស្រាអែល បានជោគជ័យហើយក្រុមមន្រ្តី កំពុងស៊ើបអង្កេតមូលហេតុ។
កាលពីដើមសប្តាហ៍នេះយោធាអ៊ីស្រាអែល បានបាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរីមួយ ដែលនិយាយថា បានរំលោភលើដែនអាកាសរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលក៏បានធ្វើឱ្យប្រព័ន្ធការពារអាកាសរបស់ខ្លួន សកម្ម កាលពីថ្ងៃចន្ទនៅក្នុងការឆ្លើយតប ទៅនឹងមីស៊ីលដែលបានបាញ់ចេញពីប្រទេសស៊ីរី។
នៅក្នុងសប្តាហ៍ចុងក្រោយនេះ យោធាអ៊ីស្រាអែលបានប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយលុករបស់របបស៊ីរី នៅភាគខាងត្បូងនិងនិរតីនៃប្រទេស។ Tel Aviv បានព្រមានថាបន្ទាត់បទឈប់បាញ់គ្នាជាមួយប្រទេសជិតខាងរបស់ខ្លួនស៊ីរីត្រូវតែគោរព។
អ៊ីស្រាអែលបានដណ្តើមយកតំបន់ហ្កាឡានហាយស៍ (Golan Heights) ពីប្រទេសស៊ីរីក្នុងសង្គ្រាមប្រាំមួយថ្ងៃ 1967 និងក្រោយមកបានបញ្ចូលវា។ តំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល មិនដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ទេ។
កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Binyamin Netanyahu បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយអ្នកគាំទ្ររបបស៊ីរី Vladimir Putin អំពីក្រុងដាម៉ាសនិងក្រុងតេហេរ៉ង់។