ណែនាំ ពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន នៅពេលមានគ្រោះទឹកជំនន់ និងបង្ការនូវផលប៉ះពាល់សុខភាព
ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពី ការត្រៀម និងឆ្លើយតបនៅពេល មានគ្រោះទឹកជំនន់ ដើម្បីបង្ការនូវផលប៉ះពាល់សុខភាព របួស និងការស្លាប់បាត់បងអាយុជីវិតប្រជាជន។
លោករដ្ឋមន្រ្តី បានថ្លែងថា ក្នុងអំឡុងពេលមានទឹកជំនន់នេះ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែកបង្កដើម្បីចៀសវាងនូវជំងឺផ្សេងៗ ត្រូវសំរាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។ ស្រ្តីមានផ្ទៃពោះត្រូវតាមដាននិងពិនិត្យផ្ទៃពោះជាប្រចាំ ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឲ្យបានត្រឹមត្រូវ ប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រី នៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ។ មនុស្សចាស់ ក្នុងគ្រួសារ លោកអ្នក និងមនុស្សចាស់ជិតខាង កុមារពិការ ត្រូវផ្តល់ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យ ឲ្យបានគ្រប់គ្រាន់ ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗ មិនឲ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក ។ ជំងឺរាក ជំងឺរាកមួល ពុល ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃទៀត ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រោះឬដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ពីរគ្រាឲ្យបានជិតប់អាចលាយទឹក២០លីត្រ)។ ត្រូវលាងសម្អាត់បន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឲ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឲ្យបានជិតដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារៈផ្ទះបាយ ដូជា ចាន ឆ្នាំង ស្លាបព្រាប ខ្ទះ កាំបិតជ្រញ់ ឲ្យបានស្អាត លាងសម្អាតដៃជាមួយសាប៊ូ ឲ្យបានញឹកញាប់ មុននិងក្រោយ បរិភោគអាហារ និងក្រោយចេញពីបង្គន់។ អនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រក ទៅបានបន្សល់នូវភាពកខ្វក់ និងមេរោគជាច្រើន រស់នៅក្នុងទឹក ចៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទហ នាំឲ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោល អាចបង្កឲ្យមានជំងឺគ្រុនឈាម គ្រុនចាញ់ ស្តារនិងសំអាចអណ្តូងទឹកឡើងវិញ មុននឹងប្រើប្រាស់ ព្រមទាំងជួសជុលនិងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាលត្រូវការបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ឮដោយសារពស់ចឹក ឬសត្វអសិរ្ពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែង និងស្បែកជើងកវែង ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអសិរ្ពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរ្ពិសទិចឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាល។
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖