ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសង្គមកិច្ចត្រូវអនុវត្តការងារឲ្យមាន​ ប្រសិទ្ធភាពថែមទៀត លើការគាំពារជនងាយរងគ្រោះ

107

 

ភ្នំពេញ៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារ ឆ្នាំ២០២០របស់មន្ទីរសង្គមកិច្ចអតិតះយុទ្ធជននិងយុវនិតិសម្បទារាជធានីភ្នំពេញដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០មីនានៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាពលោកសំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតិតះយុទ្ធជន និងយុវនិតិ សម្បទានិងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ។
លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតិតះយុទ្ធជននិងយុវនិតិសម្បទារាជធានីភ្នំពេញបានលើកឡើងពីសកម្មភាពការងារជាច្រើនដែលមន្ទីរបានខិតខំសម្រេចបានក្នុងរយះពេល១ឆ្នាំ២០១៩កន្លងទៅដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការសកម្មភាពរបស់ខ្លួននៅថ្នាក់រាជធានី ខណ្ឌ សង្កាត់និងនៅតាមមូលដ្ឋាននិងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិតាមរយះប្រពន្ធ័គាំពារសង្គមនិងប្រពន្ធ័ជំនួយសង្គមដែលពេលនេះបានឆ្លុះបញ្ចាំងអំពីលទ្ធផលការងារសម្រេចបានឆ្នាំ២០១៩និងលើកទិសដៅឆ្នាំ២០២០។
ក្នុងនោះលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖រដ្ឋបាលរាជធានីភ្នំពេញបានជំរុញការគាំទ្រលើវិស័យសង្គមកិច្ចសំរាប់ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះដោយផ្តោតលើការអភិវឌ្ឍន៏ សុខមាលភាពជនរងគ្រោះ ជនងាយរងគ្រោះនិងកិច្ចការគ្រួសារ ការអភិវឌ្ឍសុខុមាលភាពកុមារ និងស្តារនិតិសម្បទា ការអភិវឌ្ឍសុខមាលភាពជនពិការ,មនុស្សចាស់,ការអភិវឌ្ឍន៏របបសន្តិសុខសង្គមសំរាប់មន្ត្រីរាជការស៊ីវិល,អតិតះយុទ្ធជនជាដើមកំពុងដំណើរការប្រកបដោយការយកចិត្តទុកដាក់។
ដោយឡែកលោកសំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតិតះយុទ្ធជននិងយុវនិតិសម្បទា បានលើកឡើងថា៖កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញនាពេលនេះសំដៅប្រមូលធាតុចូលពីគ្រប់ផ្នែកពាក់ពន្ធ័ដើម្បីបានជាទុនក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាពថែមទៀតលើការគាំពារជនងាយរងគ្រោះនិងជនរងគ្រោះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យសង្គមកិច្ច។យើងនៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្តក្នុងនោះមានការស្រាវជ្រាវបង្កើតប្រពន្ធ័សន្តិសុខសង្គម និងកម្មវិធីផែនការសមាហរណ៏កម្មកុមារ៣០ភាគរយ កុមារចេញពីមណ្ឌលថែទាំជំនួស ជាពិសេសតាមរយះប្រពន្ធ័ ជំនួយសង្គមតាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ បាននឹងកំពុងដំណើរការយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង