ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលឈ្មោះ កូយ សំអាត ត្រូវបញ្ជូនទៅតុលាការ ទាក់ទ​ងផុសព័ត៌មានមិនពិត ករណី​វីរុស COVID​ 19 ហើយអាចជាប់គុកពី ៦ខែ ដល់ ២ឆ្នាំ ពី ៦ខែ ដល់ ២ឆ្នាំ

83

 

ភ្នំពេញ៖ ស្នងការដ្ឋាននគរ​បា​លរា​ជ​ធា​នីភ្នំ​ពេញ នៅរសៀលថ្ងៃទី១០ខែមីនានេះ បានឲ្យដឹងថា
បុគ្គលឈ្មោះ កូ​យ​ សំអាត ដែលផុសព័ត៌មានមិនពិត ញុះ​ញង់បង្ក​ឲ្យមានភាពវឹកវរដល់សង្គម ​ត្រូវបានបញ្ជូនទៅតុលា​​ការ​ ។

ដោយទទួលបានការឯកភាព​ ​និងយល់ព្រម ពីលោកព្រះរាជអជ្ញាររង អ​មសា​លាដំបូ​ង​រា​ជ​ធានីភ្នំពេញ បុរសម្នាក់ឈ្មោះ ​កូយ សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិន​ពិ​តទា​ក់ទ​ង​ទៅ​នឹង​ក​រ​ណីវីរុស COVID 19 ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ​​ Tep Visal ត្រូវបាន​ឃា​ត់ខ្លួន និងរៀបចំសំណុំឯក​សា​រ​ដើម្បីប​ញ្ជូន​ទៅតុលាការនៅរសៀ​​លថ្ងៃ​អង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ដើម្បីប​ន្ត​អនុវត្តតាម​នី​តិវិធីច្បាប់ ដោយចោទពីបទញុះញង់បង្កឲ្យមាន​ភា​ព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុ​​ខ​សង្គម ដោយយោងតាមមាត្រា​​ ៤៩៤-៤៩៥ នៃក្រមព្រ​​ហ្មទ​ណ្ឌ ត្រូវផ្តន្ទាទោស ពី ៦ខែ ដល់ ២ឆ្នាំ ។

សូមបញ្ជាក់ថា វីរុស​កូ​វីដ ១៩ ក៏​អាច​សម្លាប់​មនុស្ស​​បា​នដែ​​រ បើ​យើ​ង​​ធ្វេសប្រ​ហែស​ ​។ ​វីរុស កូ​វីដ ១៩ ក៏​អាចឲ្យមនុស្ស​ជាប់គុក​បានដែរ ។

​អរគុណ​សមត្ថកិច្ច​ដែល​បាន​ស្រាវ​​ជ្រាវ​​ចា​ប់​​ជន​បំពុលស​ង្គ​ម ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ​។​ ចាប់ពីពេលនេះ​តទៅ​កុំ​យោគយល់​ទៀ​ត​ ព្រោះ​​ការយោគយល់​មិន​អាចឲ្យ​មនុស្ស​កែប្រែ​បានទេ ។​​​

​បុរស​ម្នាក់ ឈ្មោះ កូយ សំអាត អាយុ​៣៥​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន នៅ​ថ្ងៃទី​៩ មីនា​នេះ ករណី​ញុះ​ញង់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​វីរុស​កូ​វីដ​-១៩​។​

ជនសង្ស័យ​បាន​សារភាព ថា ពិតជា​បាន​បង្ហោះ​វីដេអូ​នេះ ហើយ​និយាយ​បែប​នោះ​មែន​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។​

​នៅ​រសៀល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​តាម​ចាប់ខ្លួន​បុរស​ម្នាក់​មានឈ្មោះ កូយ សំអាត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​បុរស​រូបនេះ​កាលពី​ថ្ងៃទី៍​៦ មីនា​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់ខ្លួន​នៅលើ Account Facebook ឈ្មោះ Tep Visal ករណី​ញុះញង់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាមរយៈ​វីដេអូ​ឃ្លី​ប​របស់ខ្លួន លើ​បណ្តាញ​សង្គម Facebook ពាក់ព័ន្ធ​នឹង​វីរុស​កូ​វីដ​ថ្មី​។​

​ក្រោយ​បង្ហោះ​វីដេអូ​ឃ្លី​ប​ខាងលើនេះ សមត្ថកិច្ច​បានចាត់ទុក​ថា ជា​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ពាក់ព័ន្ធ​នឹង COVID-19 រហូត​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង