នគរបាលធ្វើការបង្រ្កាប ជនសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់
កំពង់ស្ពឺ ÷ ជនសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ត្រូវបានកំលាំងនគរបាលធ្វើការបង្រ្កាប រួមជាមួយវត្ថុតាងមួយចំនួន បញ្ជូនចាត់ការនីតិវិធីបន្ដនៅថ្ងៃទី១០_០៣_២០២០។
ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ អធិការ នគរបាលក្រុង ស្រុក បានសហការជាមួយកំលាំងពាក់ព័ន្ធធ្វើការស្រាវជ្រាវ បង្រ្កាប ក្រុមជនសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ជាលទ្ធផល ÷ កាលពីវេលាម៉ោង ១៨:០០នាទី ថ្ងៃទី ០៩/០៣/២០២០ នៅចំណុចភូមិសំបុកគ្រៀល ឃុំក្រាំងចេកនគរបាលស្រុកឧដុង្គ បង្ក្រាបមុខសញ្ញាសង្ស័យបាន ៤នាក់ ៖ ១-ឈ្មោះ រ៉េត រ៉ាហ្វុង ប្រុស អាយុ ២៤ឆ្នាំ ២-ឈ្មោះ រ៉េត លីម៉ាកូ ប្រុស អាយុ ១៩ឆ្នាំ
៣-ឈ្មោះ ឃុន គង់គីម ប្រុស អាយុ ២៤ឆ្នាំ ៤-ឈ្មោះ ទឹម ឌីណា ប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្នោត ឃុំក្រាំងចេក ស្រុកឧដុង្គ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៨កញ្ចប់ , ទូរស័ព្ទដៃ ៣ គ្រឿង, អាវុធកែច្នៃ ២ , ដាវ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
+ កាលពីវេលាម៉ោង ២១:៣០នាទី ថ្ងៃទី ០៩/០៣/២០២០ នៅចំណុចភូមិគគ្រួស ឃុំពេជ្រមុនី នគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យ ២នាក់ ៖ ១-ឈ្មោះ ហ៊ុង សុភ័ស ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ២-ឈ្មោះ វ៉ែន សុខនី ស្រី អាយុ ៣៤ឆ្នាំ នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៨កញ្ចប់ , ជញ្ជីងថ្លឹងគ្រឿងញៀន ២ , ទូរស័ព្ទដៃ ៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងបាន អធិការដ្ឋានក្រុង ស្រុក បានបញ្ជូនមកការិយាល័យជំនាញខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ៕