ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅឃុំកោះមិត្តរងរបួសម្ចាស់ផ្ទះ១នាក់

74

ស្រុកកំពង់សៀម:នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០វេលាម៉ោង១៥:០០នាទីមានករណីអគ្គិភ័យ១កើតឡើងនៅចំណុចភូមិស្វាយជ្រុំឃុំកោះមិត្តស្រុកកំពង់សៀមខេត្តកំពង់ចាមបណ្ដាលឱ្យឆេះផ្ទះចំនួន២ខ្នងនិងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។

ម្ចាស់ផ្ទះទី១ម្ចាស់ឈ្មោះហេងអ៊ានអាយុ៧០ឆ្នាំភេទប្រុស(ពោះម៉ាយ) មានទំហំ8×16 ម៉ែត្រផ្ទះឈើប្រក់ក្បឿង។

ខូចខាតឆេះស្រូវចំនួន៣រទេះគោ, សម្ភារនិងឯកសារមួយចំនួនទៀតហើយក៏ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែលនោះ១ផ្ទះទៀត។

ម្ចាស់ផ្ទះទី២ម្ចាស់ឈ្មោះកែវណារិនអាយុ៥០ឆ្នាំ(ប្តី) និង(ប្រពន្ធ) ឈ្មោះញឹបឆេងហន់អាយុ៤៥ឆ្នាំដែលមានទំហំ7×20ម៉ែត្រផ្ទះឈើប្រក់ក្បឿង។

រងរបួសម្ចាស់ផ្ទះ១នាក់ឈ្មោះកែវណារិនរបួសមួយចំហៀងខ្លួនខូចខាតសម្ភារនិងឯកសារមួយចំនួនទៀត

មូលហេតុបណ្ដាមកពីឆ្លងចរន្តអគ្គិសនី(បង្កដោយផ្ទះទី១ឆេះឆ្លងរាលដាលទៅផ្ទះទី២)

ក្រោយពីបានទទួលព័ត៌មានភ្លាមលោកអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំសមត្ថកិច្ចជំនាញសហការជាមួយប្រជាការពារនិងប្រជាពលរដ្ឋពន្លត់ភ្លើងឲ្យរលត់ជាស្ថាពរដោយបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿងនិងប្រើប្រាស់ទឹកអស់១១រថយន្ត

អត្ថបទដែលជាប់ទាក់ទង